ថៃ ៖ តារាសម្តែងប្រុស លោក Bie Sukrit បានទម្លាយថា ខ្លួនបានទៅទទួលទានអាហារពេលល្ងាចជាមួយនិងសង្សារចាស់គឺនាង Mo Monchanok និងមិត្តភក្តិដទៃទៀត ។

លោក Bie Sukrit បន្ថែមទៀតថា ការពិតទៅអ្នកទាំងពីរមិនសូវបានជួបគ្នានោះទេ ដូច្នេះហើយទើបលោកអញ្ជើញសង្សារចាស់ដើម្បីជួបជុំគ្នាជាមួយនិងមិត្តភក្តិដទៃទៀត ។ តារាប្រុសរូបនេះបន្ថែមទៀតថា លោកមិនដែលបានជួប នាង Mo Monchanok ជិតមួយឆ្នាំហើយ ។ ទោះបីជាបែកគ្នាមែនពិត ប៉ុន្តែ Monchanok និង Bie នៅតែផ្ញើរសាររកគ្នានៅពេលទំនេរ ប៉ុន្តែអ្នកទាំងពីរមិនបាននិយាយគ្នាអំពីរឿងជីវីតឯកជននោះទេ ។ 

/

ប្រភពដដែលបានបន្តទៀតថា នាង Mo Monchanok និង លោក Bie Sukrit នៅតែបន្តរាប់អានគ្នាជាបងប្អូនល្អ ទោះបីគ្មានវាសនាក្លាយជាគូជីវីតនឹងគ្នាក៏ដោយ ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ thaiupdate