កំពង់ចាមៈ អ្នកស្រី គង់ សៀងអូន ប្រជាពលរដ្ឋរស់ នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ បានអំពាវនាវរក យុត្តិធម៌ឲ្យប្តីរបស់ខ្លួន   បន្ទាប់ពីបានបាត់បង់ជីវិត ក្នុងមន្ទីឃុំឃាំងដោយការផ្តន្ទាទោស ដ៏អយុត្តិធម៌ របស់តុលាការខេត្តកំពង់ចាម ។

អ្នកស្រី គង់ សៀងអូន  បានប្រាប់មជ្ឈមណ្ឌល   ព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ថាប្តី របស់   គាត់ឈ្មោះ មៀច សុខខឿន    ត្រូវបានសាលាដំបូង ខេត្តកំពង់ចាម ផ្តន្ទាទោសដោយ អយុត្តិធម៌ ហើយ សម្រេច ដាក់ពន្ធនាគារ ដោយពុំមានភស្តុតាង ច្បាស់លាស់ ។

អ្នកស្រី គង់ សៀងអូន បន្តទៀតថា    សាលាដំបូងខេត្តកំពង់ចាម មិនត្រឹមតែផ្តន្ទាទោស ប្តីរបស់គាត់ដោយ អយុត្តិធម៌ នោះទេ ហើយថែមទាំងមិន   ផ្តល់លទ្ធភាពងាយស្រួល   ដល់ក្រុមគ្រួសាររបស់គាត់ដើម្បីព្យាបាលជំងឺប្តី ថែមទៀត បើទោះបីជាមានការយល់ព្រមពីសាលាឧទ្ធរណ៍ដោយ ទីបំផុតប្តីរបស់ត្រូវ បានស្លាប់ដោយសារជំងឺ ដែល អាចនិង ព្យាបាលបាន ។

ជុំវិញនិងករណីនេះ អ្នកស្រី គង់ សៀងអូន បានធ្វើការអំពាវនាវដល់ស្ថាប័ន  មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តា ផ្តល់កិច្ចអន្តរាគមន៍ ស្វែងរកយុត្តិធម៌តាម ផ្លូវច្បាប់ចំពោះប្តីរបស់គាត់ដែល បានបាត់បង់ជីវិត និងជាប់ពន្ធនាគារ ដោយអយុត្តិធម៌នេះផង ។

ចំពោះការលើកឡើងរបស់ អ្នកស្រី គង់ សៀងអូន នេះមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺពីសាលាដំបូងខេត្តកំពង់ចាម បាននៅឡើយទេ ៕

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល