ថ្មីៗនេះ ក្រុមអ្នកលេងអ៊ីនធើរណែតនៅកូរ៉េខាងត្បូង មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលបានឃើញរូបចម្លែកៗរបស់ Park Bom (2NE1) រួមជាមួយនឹងចំណងជើងថា Park Bom ៖រូបថត Paparazzi នៅអាមេរិក។
/
អ្វីដែលគួរអោយជជែក នោះគឺនៅពេលគេយករូបថតបច្ចុប្បន្ន ប្រៀបធៀបជាមួយរូបកាលពីអតីតកាលរបស់ Park Bom។   រូបថតខាងឆ្វេងត្រូវបានគេជឿថា  បានថតកាលពីពេល Park Bom ចេញទៅសំដែងនៅអាមេរិក ជាមួយក្រុម 2NE1។ ចំណែករូបថតខាងស្ដាំ ពិតជាមានភាពខុសគ្នា ដោយសារតែថ្ពាល់ទាំងសងខាង។
នៅពេលគេពិនិត្យអោយច្បាស់ជាងនេះ គេនឹងឃើញថា សម្រស់របស់ Park Bom មានភាពស្រស់ស្អាតជាងមុនឆ្ងាយណាស់។ នាងហាក់ដូចជាបានប្រែក្លាយមកជាមនុស្សផ្សេងម្នាក់ដូច្នោះដែរ។
/ទោះជាមានគេរិះគន់ថា Park Bom មានសម្រស់ស្រស់ស្អាតគឺដោយសារការកែសម្ផស្សក៏ដោយ ក៏មានអ្នកគាំទ្រមួយចំនួនធំ និយាយថា វាមិនសំខាន់នោះទេ ការដែលនារីម្នាក់បានទៅកែសម្ផស្ស សំខាន់គឺសម្លេងរបស់នាង។​ ចំណែកមនុស្សមួយចំនួនទៀត ថ្លែងថា Park Bom ពេលណាក៏ស្រស់ស្អាតនោះដែរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14