ភ្នំពេញ៖ តារាចម្រៀងស្រីដែលល្បីឈ្មោះគួរសម ក្នុងសិល្បៈ កញ្ញា ជិន ស្រីនុត មួយរយៈនេះ តែងរងនូវព័ត៌មានព្យុះភ្លៀង រឿងរ៉ាវជីវិតស្នេហាផ្ទាល់ខ្លួន ក្រៅឆាកច្រើនគួរសម មិនចាញ់តារាស្រីឯទៀតនោះទេ។ ថ្មីៗនេះក៏ស្រាប់តែបែកធ្លាយ ព័ត៌មានដ៏រសើបមកថា ជិន ស្រីនុត បានលួចភ្ជាប់ពាក្យស្ងាត់ៗ ជាមួយបុរសអ្នកមានទ្រព្យវ័យជិត ៤០ ម្នាក់នៅផ្ទះនាង ឯខេត្តកំពង់ចាម ក្បែរទឹកដីភ្នំប្រុសភ្នំស្រី។

ប្រភពពីអ្នកនៅក្បែរតារាស្រីរាងតូចច្រឡឹង ជិន ស្រីនុត បានលួចទម្លាយឲ្យ LookingTODAY ដឹងថា ស្រីនុត កាលពីអំឡុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបតែកន្លងផុតទៅប៉ុន្មានថ្ងៃមកនេះនាង បានរៀបចំពិធីភ្ជាប់ពាក្យស្ងាត់ៗ មួយនៅឯស្រុកកំណើត ខេត្តកំពង់ចាម ជាមួយបុរសវ័យប្រហែលជា ជាង៤០ ឆ្នាំម្នាក់។

ប្រភពខាងលើបាននិយាយទៀតថា បើតាមគេដឹងពិធីនេះ គឺធ្វើឡើងដោយមាន ចាស់ទុំទាំងសងខាងបានដឹងឮ តែមិនមានលក្ខណៈធំដុំនោះទេ គឺគ្រាន់តែអ្នកទាំងពីរ បំពាក់ចញ្ជៀនឲ្យគ្នាទៅវិញទៅមក ដើម្បីជាការបញ្ចាំចិត្តគ្នាតែប៉ណ្ណោះ។

ទាក់ទងព័ត៌មានលេចឮខាងលើនេះ ត្រូវបាន កញ្ញា ជិន ស្រីនុត ចេញមុខមកបដិសេធ ប្រាប់គេហទំព័រ Looking TODAY ឲ្យដឹងភ្លាមៗនៅព្រឹកថ្ងៃនេះថា អូយ...អ្នកគេនិយាយទៅបង..! ហត់ណាស់នែក..? ឱម្ចាស់ថ្លៃហើយលោកអើយ អីក៏ប៉ិនយ៉ាងនេះ? ខ្ញុំរកតែសង្សាម្នាក់មិនបានផង តើលួចទៅភ្ជាប់ពាក្យ ជាមួយណាគេ....ហើយខ្ញុំក៏មិនទាន់ចង់បានប្តីដែរ..។

ស្រីស្រស់ទងវងសម្តីផ្អែមកញ្ញា ជិន ស្រីនុត បានបន្តថា តើអ្នកណាគេនិយាយប្រាប់បង? ខ្ញុំសុំប្រាប់បង ហើយអ្នកដែលនិយាយនោះឲ្យច្បាស់ថា ខ្ញុំមិនបានភ្ជាប់ជាមួយអ្នកណាទេ ហើយខ្ញុំក៏មិនទាន់ចង់បានប្តីដែរ។ ម្យ៉ាងទៀតព័ត៌មាន ដែលគេនិយាយនេះមិនមែនជាការពិត គឺខុសស្រឡះតែម្តង។

ផ្លែផ្កានៃការហក់ចូលប្រឡូក ក្នុងវិស័យសិល្បៈជាង២ឆ្នាំមកនេះ តារាស្រីរាងតូចច្រឡឹង សាច់សម៉ដ្ឋ រលោង កញ្ញា ជិន ស្រីនុត ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព មិនចាញ់តារាជើងចាស់ប៉ុន្មានទេ។ ខណៈពេលដែលកេរ្តិ៍ឈ្មោះ កំពុងតែបោះជំហាន ទៅដើរទៅមុខជាបណ្តើរៗ តារាស្រីរូបនេះ ក៏កំពុងមាន ឱកាសច្រើនក្នុងការចេញទៅ បង្ហាញរាងនៅក្រៅប្រទេសផងដែរ៕

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល