ប្លែកៗ ៖ ជាការពិត មិនដល់ប៉ុន្មានសប្តាហ៍ ទៀតនោះទេ កម្មវីធីបុណ្យ នូអែល នឹងរំកិលខ្លួន ចូលមក ជាក់ជាមិនខាន ពោលគឺ នៅថ្ងៃទី ២៥ ខែធ្នូ នេះតែម្តង ខណៈពេលដែល ជាទូទៅ គេតែងឃើញ បណ្តា ប្រទេស នៅលោកខាងលិច គោរព និងចូលរួម កំសាន្ត កម្មវិធីបុណ្យ មួយនេះ។

width=492

យ៉ាងណាមិញ បើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន ចិន ស៊ិនហួរ អោយ ដឹងថា នៅឯ ទីក្រុង Budapest ប្រទេស ហុងគ្រី ប្រជាជន ដែលមានសមាជិក ដល់ទៅ រាប់រយនាក់ បាន បបួល គ្នា​មករត់ អាក្រាតកាយ ល្វែងលើ ដោយស្ថិត នៅក្នុងឈុត សម្លៀកបំពាក់ នូអែល ។

width=490

គួររំឭកផងដែរថា កម្មវិធី រត់ អាក្រាតកាយ ល្វែងលើ ដោយស្ថិត នៅក្នុងឈុត សម្លៀកបំពាក់ នូអែល លើកនេះ ដែលគេអាច ហៅម្យ៉ាងទៀត បានថា Santa run ត្រូវបាន ក្រុមមនុស្ស ដែលជាប្រជាពលរដ្ឋ នាំគ្នា ប្រារព្ធឡើង នៅក្នុងកណ្តាល ក្រុង ប្រទេស មួយនេះ កាលពីថ្ងៃ អាទិត្យ ទី ៨ ខែ ធ្នូ ម្សិលមិញនេះ

width=490

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន​ ដដែលបន្ថែមថា ការរៀបចំ នាំគ្នា រត់អាក្រាតកាយ ដ៏ប្លែកមួយនេះ ​ត្រូវបានគេ រៀបចំឡើងដោយ មូលនិធិ Magic Lamp ( Magic Lamp Foundation ) ក្នុងគោលបំណង ដើម្បី ជាការសាទរ ក្នុងការ ខិតចូល មកដល់ នៃកម្មវិធី បុណ្យ នូអែល ក៏ដូចជា ក្នុងគោលបំណង ដើម្បី គាំទ្រ សប្បុរសធម៌ ក្នុងការគាំពារ ក្មេងៗ ជាដើម៕

                             បញ្ជាក់ ៖ វីដេអូ ឯកសារ កាលពីឆ្នាំ កន្លងទៅ ៕

ប្រែសម្រួល​ ៖ កុសលប្រភព ៖ ស៊ិនហួរ