ក្នុងការខឹងសម្បារដ៏ខ្លាំងក្លាមួយព្រោះតែការបដិសេធរួមភេទជាមួយ លោក Ricardo Salamancaរស់នៅ Plantation រដ្ឋ Florida សហរដ្ឋអាមេរិច បានកាត់ស្ទើរតែដាច់ច្រមុះសង្សាររបស់ខ្លួន។ នៅតុលាការ Ricardo ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនា ហើយតុលាការបានបញ្ជាឲ្យឃុំខ្លួនបណ្តោះអាសន្ន។ ទន្ទឹមនឹងនោះ ក៏បានបដិសេធទទួលយកការធានាឲ្យនៅក្រៅឃុំជាមួយទឹកប្រាក់ចំនួន 75000 USD ផងដែរ។
/
ជនជាប់ចោទ Ricardo Salamanca
ក្រោយពីហេតុការណ៍នេះបានកើតឡើង សង្សាររបស់ Ricardo គឺនាង Rosita Rosario បានបើកបររថយន្តដោយខ្លួនឯងទៅកាន់មន្ទីរពេទ្យ Broward Health Imperial Point ប៉ុន្តែក្រោយមកនាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Broward Health North វិញដើម្បីធ្វើការវះកាត់។ ក្រុមគ្រូពេទ្យបានឲ្យដឹងថា នាងចាំបាច់ត្រូវតែធ្វើការវះកាត់ដើម្បីតភ្ជាប់ច្រមុះរបស់នាងវិញ៕
ដោយ៖ សិលាប្រភព៖ k14