ឃ្លីបនៃការលោតទំលាក់ខ្លួនពីកំពស់១២០ម៉ែត្ររបស់បុរសម្នាក់មកពីរុស្ស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកលេងអ៊ីនធើណេត។ រឿងចម្លែកនោះ គឺបុរសម្នាក់នេះនៅមានជីវិតរស់ បើទោះជាត្រូវបាក់ឆ្អឹងខ្នង ឆ្អឹងត្រគាត ហើយមិនអាចដើររួចរយះពេលបីខែ។
រឿងនេះបានកើតឡើងនៅកន្លែងអគ្គីសនីមួយឯ Konakova។ នៅក្នុងកំរិតកំពស់ ១២០ម៉ែត្រ អ្នកណាដែលបានឡើងដល់កំពូល ហើយសម្លឹងមើលចុះក្រោមក៏មានអារម្មណ៍ស្រាវ ចង់វិលមុខដែរ។ ជនរងគ្រោះក្នុងវីដេអូនេះជាបុរសវ័យក្មេងម្នាក់ ហើយវីដេអូនេះមិត្តរបស់គេម្នាក់ជាអ្នកថតពីសកម្មភាពនៃការប្រលែងលេងនឹងយមរាជ របស់បុរសម្នាក់នោះ។

បុរសម្នាក់នេះ បានលោតពីកំពស់១២០ម៉ែត្រ តែត្រូវបរាជ័យដោយឆ័ត្រយោងមិនដំណើរការ
នៅក្នុង clip អ្នកមើលក៏អាចមើលឃើញពីទឹកមុខភ័យបារម្ភរបស់បុរសម្នាក់នេះ ចំណែកឯមិត្តភត្តិរបស់គេដែលថតវីដេអូក៏ញ័រដៃមិនតិចដែរ ដោយនឹកខ្លាចកើតមានរឿងអាក្រក់កើតឡើងដោយចៃដន្យ។
Clip នៃការលោតចុះរបស់បុរសវ័យក្មេងមកពីរុស្ស៊ី ពីកំពស់១២០ម៉ែត្រ
នៅពេលគាត់លោតចុះមក ឆ័ត្រយោងមិនបានរលាស់ឡើយ ហើយគាត់ក៏ធ្លាក់ចុះមកដីយ៉ាងលឿនក្នុងកំរិតកំពស់ដ៏ខ្ពស់។ ប៉ុន្តែពិតជាសំណាងណាស់សំរាប់បុរសម្នាក់នេះដោយផ្ទាំងព្រិលទឹកកកក្លាយជាពូកទ្រជួយឲ្យគាត់រួចផុតពីសេចក្តីស្លាប់ បើទោះជាត្រូវរបួសមិនស្រាលយ៉ាងណាក៏ដោយ។ នេះគឺជាសកម្មភាពមួយប្រកបដោយគ្រោះថ្នាក់ ដូច្នេះសូមយុវវ័យទាំងអស់កុំធ្វើតំរាប់តាម៕







បើទោះជារួចពីស្លាប់ តែបុរសម្នាក់នេះត្រូវបាក់ឆ្អឹង និងដើរមិនរួច អង្គុយលើរទេះរុញរយះពេលបីខែ
ដោយ៖ សិលាប្រភព៖ K14