បើទោះបីជាស្ថិតនៅក្រោមផ្ទៃទឹក បាតបឹង ជ្រៅមួយ ប៉ុន្តែទីក្រុងបុរាណ Shicheng នៅប្រទេសចិន នៅតែរក្សាបាននូវទម្រង់ស្ថាបត្យកម្មរបស់ខ្លួន ដែលមានប្រវត្តិសាស្រ្ត ពាន់ឆ្នាំមកហើយ។

/

ទីក្រុងបុរាណ Shicheng (ទីក្រុងតោ) មានទីតាំងស្ថិតនៅក្រោមផ្ទៃទឹក បាតបឹង Thousand Island (បឹង Qiandao).. ឯខេត្ត Zhejiang មានរយះចម្ងាយ ១៥០ គីឡូម៉ែត្រ ពីទីក្រុង Hangzhou។ សំណង់ទីក្រុង បុរាណនេះ ត្រូវបានសាងសង់តាំងពី ១៣០០ ឆ្នាំមុន។ ទីក្រុង Shicheng ធ្លាប់ជាមជ្ឈមណ្ឌល នយោបាយ និងសេដ្ឋកិច្ច មួយនៅភាគខាងកើត ខេត្ត Zhejiang ។

/

សព្វថ្ងៃនេះ ទីក្រុងតោ គឺជាសំណង់បែកបាក់មួយ ដែលស្ថិតនៅក្រោមជម្រៅ ផ្ទៃទឹក ពី ២៥ម៉ែត្រ ទៅ ៣៥ម៉ែត្រ។

/

បើទោះបីជា មិនត្រូវបានគេអើពើ អស់រយះពេលជាង ៥០ឆ្នាំ មកហើយក្តី ប៉ុន្តែទីក្រុងបុរាណ Shicheng នៅរក្សាបាននូវសំណង់ដើម ជាច្រើនដូចជា ផ្ទះស្នាក់នៅ ច្រកទ្វារចូល រូបចម្លាក់បុរាណ កម្រាលថ្ម...។

/

បច្ចុប្បន្ន Shicheng បានក្លាយទៅជាកន្លែងជាទីពេញនិយម ចូលចិត្ត ពីបណ្តាអ្នកជ្រមុជ ទឹក។

/

កៅអីឈើមួយ រក្សាបាននៅរូបរាងដើម ស្ទើរទាំងស្រុង ក្បែរជញ្ជាំងថ្ម ដែលបានបាក់ធ្លាក់ជ្រុះមក ក្រោម ជាច្រើន។

/

បង្គោលបង្កាន់ដៃជណ្តើរមួយ នៅក្នុងផ្ទះបុរាណ។

/

បើយោងតាមកាសែត Daily Mail រដ្ឋាភិបាលក្នុងតំបន់ កំពុងតែមានគម្រោង ប្រែក្លាយទីក្រុងតោ នេះ ទៅជាតំបន់ទេសចរណ៍មួយ សម្រាប់ភ្ញៀវទេសចរណ៍ អាចចូលទស្សនា ក៏ដូចជាបណ្តាអ្នក ជ្រមុជទឹក ផងដែរ៕

ប្រែសម្រួល៖ សិលាប្រភព៖ zing