វត្ថុហោះហើរមួយដែលគេច្រើនហៅថា UFO ទើបត្រូវបានប្រទះឃើញស្ថិតនៅពីលើភ្នំ Phoenix ជាតំបន់ទេសចរណ៍មួយនៅខេត្ត Heilongjiang ប្រទេសចិន។

UFO នេះ បានបង្ហាញខ្លួននៅវេលាម៉ោង ១៥ និង ៤២នាទីរសៀល ថ្ងៃទី ៨កាក្កដា នៅលើអាកាសក្នុងតំបន់ទេសចរណ៍មួយនៃខេត្ត Heilongjiang ប្រទេសចិន បន្ទាប់មកក៏បានបាត់ខ្លួនតែម្ដង។ មនុស្សរាប់សិបនាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ច្រើននាក់ផងដែរ ដែលបានឃើញ UFO នោះ។ នៅពេលបានឃើញបែបនេះ អ្នកទេសចរណ៍ ៥នាក់ បានទូរស័ព្ទហៅនគរបាល។

/

ជាងថតរូបម្នាក់ឈ្មោះ Wu Chunyan ថតបានរូបភាពដ៏ច្បាប់នេះ។ ទំព័រ People's Daily មិនទាន់បានបញ្ជាក់ថា តើវាជាយន្ដហោះ ឬ UFO នោះទេ រហូតមកទល់នឹងពេលនេះ។

សូមបញ្ជាក់ថា ភ្នំ Phoenix មានកំពស់ ១.៦៩០ម៉ែត្រ គឺជាឧទ្យានជាតិមួយ នៅខេត្ត Heilongjiang ប្រទេសចិន។ កាលពីឆ្នាំ ១៩៩៤ នៅទីនេះ ក៏ត្រូវបានគេរាយការណ៍អោយដឹងថា មាន UFO មួយបានបង្ហាញខ្លួនផងដែរ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing