Mariah Carey តារាចម្រៀងជើងចាស់ដែលនរណាក៏ស្គាល់ថាមានសម្លេងមាសដែលគ្មាននរណាមានដូច។ នាងជាតារាចម្រៀងជើងចាស់ដែលចេញច្រៀងមកជាង ២០ ឆ្នាំមកហើយប៉ុន្តែសម្លេងរបស់នាងនៅតែពិរះ ហើយមិនត្រឹមតែប៉ុណ្ណោះសម្រស់ក៏នៅតែបានទៀតផង។/បាត់មុខអស់មួយរយៈពេលយូរ ថ្មីៗនេះ Mariah Carey បានចេញផ្សាយបទចម្រៀងថ្មីដែលជាបទចម្រៀងវិលត្រលប់របស់នាងដែលមានចំណងជើងថា ”Triumphant (Get ‘Em)” ដែលបទចម្រៀងផងដែរក៏មានការចូលរួមច្រៀងពីសំណាក់តារាចម្រៀង Rap ល្បី Rick Ross និង Meek Mill ទៀតផង៕

ដោយ៖ ម៉ូកាប្រភពពី៖ idolator