ចម្លែកៗ ៖ ប្តីប្រពន្ធមួយគូ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលប្រទះឃើញសត្វពស់មួយក្បាល វារចេញពីបំពង់បង្ហូរទឹកលូ សួនច្បារក្រោយផ្ទះ ដោយវារសំដៅចូលមកក្នុងផ្ទះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស មេត្រូដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច។
គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូ ដែលបានជួបហេតុការណ៍នេះផ្ទាល់ មានឈ្មោះថាLinda និង Geoff Peck ជាពលរដ្ឋរស់នៅស្រុកLincolnshire ភាគខាងកើតប្រទេសអង់គេ្លសយ៉ាងណាមិញ បើយោងតាមសម្តីលោកស្រីLinda បានអះអាងអោយដឹងថាដំបូងឡើយពួកយើងបានឃើញវា រាងស្រពិចស្រពិលបន្តិច មុនពេលដែលវាចូលទៅខាងក្នុងវិញ តែដឹងអីថា ត្រឹមតែរយៈពេល ១០ នាទីក្រោយ វាក៏បានវារចេញមកក្រៅម្តងទៀត ទើបពួកយើងបានដឹងថា វាគឺជាសត្វពស់ ខណៈនោះពួកយើងទាំងពីរនាក់ ពិតជាមានភាពស្រឡាំងកាំងជាខ្លាំង។

ក្រោយពីបានចាប់យកទៅវារក្សាទុក តាមការគួរហើយនោះ ក៏មានការបញ្ជាក់អះអាងពីអ្នកជំនាញសត្វល្មូន លោក Charlotte Marshall ផងដែរថា ពស់ប្រភេទនេះ វាមិនមែនជាពូជសត្វល្មូនដែលរស់នៅក្នុងបំពង់ទឹកនោះទេ ពោលគឺ វាគឺជាពស់ព្រៃម៉្យាង របស់ប្រទេសម៉ិចសិក ដែលជាពូជពស់ធម្មតាមួយរស់នៅក្នុងព្រៃប្រទេសម៉ិកសិក និងក្នុងព្រៃសហរដ្ឋអាមេរិក មិនត្រឹមតែប៉ុណ្ណោះវាអាចនឹងមានការវិវត្តន៍ខ្លួនដោយមានប្រវែងខ្លួនជាង ១ ម៉ែត្រកន្លះ៕
* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- ល្បីពេញទំព័រសារព័ត៌មាន ពិភពលោក វ័យទើប ៥ ឆ្នាំ ក្លាយជាអ្នកបើកយន្តហោះ ក្មេងបំផុត (មានវីដេអូ)- ហេតុតែស្រឡាញ់ការងារពេក ពេលស្លាប់ទៅ អោយគេដង្ហៃសព ដោយប្រើរថ យន្តត្រាក់ទ័រ- លាន់លឺដូចរន្ទះ ខណៈគ្រាប់បែក ធ្លាក់ចេញពីយន្តហោះយោធា ដោយចៃដន្យ មកលើបារមួយកន្លែង
ដោយ ៖ ពិសីប្រភព ៖ មេត្រូ