ស្រ្ដីអ្នកអានព័ត៌មានដំបូង បានបំបែកការកំណត់មួយដែលនិយាយថា ស្ដ្រីកាន់សាសនាអ៊ីស្លាម

ត្រូវតែបិតមុខរបស់ខ្លួន​ ដោយបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិរបស់ Egypt កាលពីថ្ងៃតី ២កញ្ញា ឆ្នាំ ២០១២។

ស្ដ្រីអ្នកអានព័ត៌មានម្នាក់ឈ្មោះ Fatma Nabil បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ Channel 1 ដោយស្លៀកឈុតខ្មៅរួមនឹងស្បៃគ្របក្បាលពណ៌ស៊ីជំពូខ្ចីបាំងសក់ និង.ក ប៉ុន្ដែមិនបានបិតមុខទៅតាមការកំណត់របស់សាសនាអ៊ីស្លាមនៅ Egypt នោះទេ។

width=456

 Fatma Nabil ស្ដ្រីអ្នកព័ត៌មាន មិនបិតមុខ នៅទូរទស្សន៍ Channel 1 កាលពីថ្ងៃទី ២កញ្ញា

គួររំលឹកថា ចាប់តាំងពីការបះបោរទម្លាក់ប្រធានាធិបតី Egypt លោក Hosni Mubarak កាលពីឆ្នាំ ២០១១  ដែលក្រោយមក បក្ស Muslim Brotherhood បានឡើងដឹកនាំរដ្ឋាភិបាល ស្ដ្រីនៅតែមិនត្រូវបានគេអនុញ្ញាតអោយធ្វើការនៅក្នុងស្ថាប័នទូរទស្សន៍ កាសែតនោះដែរ។

ប៉ុន្ដែ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន Egypt លោក Salah Abdel Maqsud បានអោយដឹងថា មិនមានមូលហេតុណាមួយ ដែលហាមស្ដ្រី មិនអោយអានព័ត៌មាននៅតាមវិទ្យុ និងទូរទស្សន៍នោះទេ។ ដូច្នេះ ក្នុងរយៈពេលចុងក្រោយមក រដ្ឋាភិបាលបានផ្លាស់ប្ដូរការកំណត់ដ៏តឹងរឹងមួយចំនួនរបស់សាសនាអ៊ីស្លាម និងអនុញ្ញាអោយស្ដ្រីបង្ហាញវត្ដមានរបស់ខ្លួននៅលើកញ្ចក់ទូរទស្សន៍៕

ដោយ ៖ សូរីយ៉ាប្រភព ៖ dailymail