ប្រទេសចិនបាន និងកំពុងបង្វែរទៅផ្នែកបុរាណវិទ្យា ដើម្បីស្វែងរកបុរាណវត្ថុ គាំទ្រការប្រកាសអំពីសិទ្ធិរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។
ចិនរកឃើញភ័ស្ដុតាងបុរាណ នៅសមុទ្រចិនខាងត្បូង
កាលពីថ្ងៃទី ២៩កាក្កដា ប្រទេសចិន បានប្រកាសអំពីការរកឃើញថ្មីរបស់ខ្លួន យោងទៅលើលទ្ធផល នៃការស្រាវជ្រាវនៅបាទសមុទ្រ ដែលត្រូវបានធ្វើឡើងក្នុងរយពេលកន្លង។
តាមការរុករក ក្រុមអ្នកបុរាណវិទ្យារបស់ចិន បានរកឃើញស្ថានិយបុរាណចំនួន ១២ នៅក្រោមទឹក ដែលមានវត្ថុបុរាណជាច្រើន នៅក្នុងតំបន់កោះ Xisha ក្នុងសមុទ្រចិនខាងត្បូង ដែលវៀតណាមហៅថា Hoang Sa ។ គេជឿថា ចិននឹងប្រើប្រាស់វត្ថុបុរណ និងស្ថានិយទាំងនេះមកធ្វើជាភ័ស្ដុតាងថ្មី ដើម្បីបង្ហាញថា ប្រទេសរបស់ខ្លួនធ្លាប់បានកាន់កាប់កោះទាំងនេះ តាំងតែពីជំនាន់មុន។
រដ្ឋាភិបាលចិន បានអោយដឹងថា ក្រុមបុរាណវិទូរបស់ពួកគេ បានរកឃើញកាក់បុរាណ និងវត្ថុធ្វើពីដី និងបំណែកទូក នាំមកពីឥណ្ឌា និងតំបន់អាស៊ីខាងលិច នៅក្នុងការរុករកក្រោមទឹក កាលពីពេលថ្មីៗនេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ DT