ប៉ាឡេស្ទីន៖ តាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារសារពត៌មានប៉ាឡេស្ទីន កាលពីពេលថ្មីៗនេះ បានអោយដឹងថា រដ្ឋាភិបាលក្រុង រ៉ាម៉ាឡានឹងមានការចាត់តាំងក្មេងស្រីវ័យជំទង់ម្នាក់ដែលមានអាយុទើបតែ ១៥ ឆ្នាំអោយឡើងធ្វើជាអភិបាលក្រុង West Bank town ដែលជាទីក្រុងមួយស្ថិតនៅភាគខាងលិចនៃប្រទេស ប៉ាឡេស្ទីន។
តាមប្រភពខាងលើបានអោយដឹងថា នាង Bashaer Othaman គឺជាក្មេងស្រីម្នាក់ដែលទើបមានអាយុ ១៥ឆ្នាំ តែនាងត្រូវបានរដ្ឋាភិបាលនៃប្រទេសប៉ាឡេស្ទីន គ្រោងនឹងតែងតាំងអោយនាងកាន់កាប់ដំណែងជាអភិបាលក្រុង នៅក្នុងអំឡុងពេលពីរខែខាងមុខទៀតនេះ។
ភ្នាក់ងារអង្កេតការណ៍ពិភពលោកបានអោយដឹងថា នាង Othaman បានក្លាយទៅជាស្រ្ដីទីមួយក្នុងប្រតិ្ដសាស្រ្ដពិភពលោក ដែលមានវ័យក្មេងជាងគេ ដែលអាចកាន់កាប់ដំណែងធំបែបនេះ។
បើតាមការបង្ហាញពីមន្ដី្រៗជាន់ខ្ពស់របស់ប៉ាឡេស្ទីន បានអោយដឹងថា នាង Othman គឺជាក្មេងស្រីដែលមានភាពវ័យឆ្លាត។ Othman ជាក្មេងស្រីដែលធ្លាប់ធ្វើការស្ម័គ្រចិត្តជាច្រើនកន្លែងដើម្បីកិច្ចការប្រទេសជាតិរបស់នាង។ នាងជាមនុស្សឧស្សាហ៍ព្យាយាមណាស់។ Othman ជាក្មេងស្រីសុភាពរាបសារ ទន់ភ្លន់ ចេះគោរពចាស់ទុំ ជាពិសេសគឺនាងតែងតែមានទំនាក់ទងល្អជាមួយក្រុមមន្ដ្រីជាន់ខ្ពស់ៗ របស់ប៉ាឡេស្ទីនផងដែរ។Othman បាននិយាយថា ខ្ងុំពិតជាមានការសប្បាយចិត្តខ្លាំងណាស់ ដែលបានលឺដំណឹងថា រដ្ឋាភិបាលពេញចិត្តខ្ងុំ ហើយអោយធ្វើកិច្ចការដ៏ធំបែបនេះ ។ នាងបានបន្ដថា នាងនឹងខិតខំធ្វើការអោយអស់ពីកម្លាំងកាយចិត្ត ដើម្បើអោយប្រទេសជាតិរបស់នាងទទួលបានការរីកចម្រើនដូចប្រទេសជឿនលឿននានាលើពិភពលោកដែរ។ នាងនិយាយថា ការទទួលបានរង្វាន់ដ៏ធំនេះ គឺការខិតខំប្រឹងប្រែង តស៊ូ អត់ធ្មត់គ្រប់ស្ថានភាពទាំងអស់ មិនថាលំបាក ឬស្រណុកទេ ពោលគឺនាងមិនដែលបោះបង់ចោលឡើយ៕
ដោយ៖ សារិនប្រភព៖ albawaba