ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមសម្តីមន្រ្តីផ្លូវការប្រទេសរុស្ស៊ី បានគូសបញ្ជាក់កាលពីថ្ងៃអង្គារនេះអោយដឹងថា អាជ្ញាធរប្រទេសនេះ  បានរកឃើញបុរសវ័យក្មេងម្នាក់ រស់នៅតែឯង ពោលគឺនៅក្នុងព្រៃ​    Siberian ​​​ដោយចំណាយពេលវេលាស្ទើរតែកន្លះជីវិត របស់គាត់ដោយរស់នៅក្នុងខ្ទមក្នុងព្រៃមួយនេះ    ជាមួយនឹងឪពុកម្តាយរបស់គេ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស Yahoo ។

width=435

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ Belokurikha បានប្រាប់ដល់អាជ្ញាធរមូលដ្ឋានអោយដឹងថាបុរសដែលត្រូវបានគេរកឃើញរូបនេះ  បានកើតកាលពីឆ្នាំ ១៩៩៣ ហើយគាត់បានចូលទៅរស់នៅក្នុងព្រៃចាប់តាំងពីឆ្នាំ  ១៩៩៧  នៅពេលដែលឪពុកម្តាយរបស់គេ បានសំរេចចិត្ត ចាកចេញឆ្ងាយពីសង្គមមនុស្ស។

លុះក្រោយមក  ពោលគឺ  នៅចុងរដូវក្តៅ  ខែឧសភា  គេក៏បានសម្រេចចិត្តចេញមករកជំនួយពីអ្នកភូមិក្បែរនោះ បន្ទាប់ពីឪពុកម្តាយរបស់គេ  ទុកគេនៅតែឯង ក្នុងខ្ទម ក្នុងព្រៃ។លើសពីនេះ     បើតាមការអោយដឹងពីការិយាល័យអាជ្ញាធរមូលដ្ឋាន  ដោយមានការអះអាងពីលោក Roman Fomin អោយដឹងថា  ឯកសារពាក់ព័ន្ទមួយចំនួន  ទាក់ទិនទៅនឹងបុរសនេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការ  ដើម្បីកំណត់បានឡើងវិញនូវការបញ្ជាក់អត្តសញ្ញាណ ដូច្នេះ     គាត់នឹងអាចមានលទ្ធភាពទទួលបាននូវការគាំទ្រ ក៏ដូចជាគាំពារពីរដ្ឋ។

width=427

ខ្ញុំពិតជាមិនច្បាស់នោះទេ ប្រសិនបើគាត់ពិតជាត្រូវការការយកចិត្តទុកដាក់បែបនេះគាត់មើលទៅមានលក្ខណៈធម្មតា មានសុខភាពល្អ តែរាងនិយាយយឺតបន្តិច ខណៈគាត់បានបាត់បង់ការទំនាក់ទំនងជាមួយនឹងក្រុមមនុស្ស។ បន្ថែមពីនេះ លោក Roman បញ្ជាក់ថា ក្រុមគ្រួសារមួយនេះ បានសម្រេចចិត្តចូលទៅរស់នៅក្នុងព្រៃ   ក៏ព្រោះតែវាគឺជាការយល់ឃើញមួយ មិនមែនមកពីហេតុផលសាសនានោះទេ។ ពួកគេមិនមែនជាក្រុមមនុស្សសាសនានិយមនោះទេ។

ជាការពិត ជាមួយនឹងភាពភ័យខ្លាច   ដែលមិនមានការទំនុកបម្រុងពីឪពុកម្តាយបុរសរូបនេះ ក៏បានសម្រេចចិត្ត  ក្នុងការរត់ចេញមកក្រៅ ពោលគឺមកភូមិក្បែរនោះដើម្បីសុំការធ្វើការអន្តរាគមន៍៕

* ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលមើលវីដេអូ បុរសងើបពីការវះកាត់ មិនចាំប្រពន្ធខ្លួនឯង លាន់មាត់ថា ស្អាតអីក៏ស្អាតយ៉ាងនេះ- ចាប់ឃាត់ខ្លួន បុរសម្នាក់ ខណៈជិះសេះ ទាំងស្រវឹង ទៅចូលរួម ពិធីរៀបមង្គលការ- ធានាថាសើច .... វីដេអូបែបកំប្លែង បងចេក លេងកីឡា វាយបាវខ្សាច់ ហេ ហេ ហេ- អណោចអធម លោកតា វ័យ ៨៤ ស្លាប់ ក្រោយដំរី ទម្ងន់ជាង ២ តោន វាយប្រហារ ទាំងកម្រោល

ដោយ ៖ រិទ្ធីប្រភព ៖​ yahoo