សម្ពាធឈាមទាប គឺជាជម្ងឺដែលកើតមានច្រើនចំពោះស្ដ្រីដែលមានអាយុ ២០ ទៅ ៤៩ឆ្នាំ។ ជម្ងឺនេះ ជះឥទ្ធិពលយ៉ាងខ្លាំងមកលើគុណភាពជីវិតរបស់ស្ដ្រី រួមទាំងជីវភាពផ្លូវភេទផងដែរ។

សម្ពាធឈាមត្រូវបានគេកំណត់ថា ជាកម្លាំងរុញឈាមរបស់បេះដូង។ សម្ពាធឈាមទាបនឹងមិនអាចរុញច្រានឈាមអោយទៅដល់កន្លែងឆ្ងាយពីបេះដូង កាត់បន្ថយការនាំសញ្ញាសរសៃប្រសាទ នៅពេលមានទំនាក់ទំនងផ្លូវភេទ។ ដូច្នេះ ស្ដ្រីដែលមានសម្ពាធឈាមទាប ទាមទារអោយមានការ “កំដៅសាច់” អោយបានច្រើន និងយូរជាងធម្មតា នៅពេលរួមភេទម្ដងៗ។

width=462

ស្ដ្រីមានសម្ពាធឈាមទាប តែងស្ថិតនៅក្នុងស្ថានភាពអស់កម្លាំង ដូច្នេះពួកគេមិនមានបំណងខ្លាំងក្លាក្នុងបញ្ហាផ្លូវភេទ។ ចំណង់ផ្លូវភេទថយចុះ បណ្ដាលអោយការបញ្ចេញទឹករំអិលក្នុងពេលរួមភេទក៏ត្រូវថយចុះ ពេលនោះប្រដាប់ភេទនឹងត្រូវស្ងួត ងាយបង្កការឈឺចាប់   បាត់បង់ភាពស្រើបស្រាល។  

សញ្ញនៃជម្ងឺសម្ពាធឈាមទាប

សម្ពាធឈាមទាប គឺនៅពេលសម្ពាធឈាមស្ថិតក្រោម 90/60mmHg។ អ្នកជម្ងឺសម្ពាធឈាមទាបតែងមានអាការៈដូចជា ស្រវាងភ្នែក ងងឹតមុខ ងាយអស់កម្លាំង តែងមានអារម្មណ៍ថា​ ងងុយគេង ចង់សម្រាក ដៃជើងត្រជាក់ ពិបាកផ្ដោតអារម្មណ៍ មានបញ្ហាផ្លូវភេទ ស្បែកស្ងួត ហើយស្បែកជ្រីវជ្រួញ។ល។ ប៉ុន្ដែ សញ្ញាទាំងនេះ មិនកើតឡើងក្នុងពេលតែមួយនោះទេ អ្នកជម្ងឺគ្រាន់តែយល់ថា​ខ្លួនអស់កម្លាំង និងមិនបានដឹងថា ជាសញ្ញានៃជម្ងឺសម្ពាធឈាមទាបនោះទេ។

ត្រូវធ្វើបែបណាដើម្បីកែលំអសម្ពាធឈាម

សម្ពាធឈាមទាប អាចកែលំអវិញបាន​ ដោយរបបអាហារ ការរស់នៅ​និងប្រើប្រាស់ថ្នាំជំនួយ។

ស្ដ្រីដែលមានសម្ពាធឈាមទាប គួរតែហូបប្រៃជាងមុន បែងចែកអាហារច្រើនពេល និងញ៉ាំច្រើនដងក្នុងមួយថ្ងៃ ហូបអាហារដែលមានជាតិដែក ដូចជាសាច់សុទ្ធ ថ្លើម ប៉ោម ផ្សិត អោយបានច្រើន និងហាត់ប្រាណអោយបានសមស្របនឹងកម្លាំងអោយបានទៀតទាត់៕

ដោយ ៖ សូរីយ៉ាប្រភព ៖ LD