ក្រុមអ្នកតវ៉ាប្រឆាំងនឹងចិនមួយក្រុមដែលដឹកនាំដោយអតីតមេដឹកនាំកងកម្លាំងបះបោរយោធាហ្វីលីពីនបានចេញទូកទៅតវ៉ានៅតំបន់ដែនទឹកជម្លោះនៅកោះ Huangyan កាលពីថ្ងៃទី ១៧ កន្លងមកនេះ។ក្រុមនេះបានចេញទូកទៅដោយមានគ្នាចំនួន ៦ នាក់យាងតិចក្នុងគោលបំណងចេញទៅបង្ហាញពីការតវ៉ារបស់ខ្លួនទៅលើអំពើមិនគប្បីរបស់ចិនដែលបានធ្វើដាក់ប្រទេសរបស់គេ។ ពួកអ្នកនេសាទទាំងនេះមានបំណងក្នុងការលើកទង់ជាតិហ្វីលីពីននៅលើកោះនោះទៀតផងប្រសិនបើអាចធ្វើបាន។ប្រទេសទាំង ២ នៅតែមានភាពតានតឹងដាក់គ្នានៅឡើយដោយមានការដាក់ពង្រាយកងកម្លាំងជើងទឹកនៅក្បែរៗតំបន់ជម្លោះដែលគេបានដាក់ពង្រាយតាំងពីដើមខែមកម្លេះ។
ដោយ៖ Blankប្រភពពី៖ Chinabuzz