លោក​ Alan និងប្រពន្ធរបស់គាត់នាង Kim Elliot រស់នៅក្នុងតំបន់ Aspley នៃរដ្ឋ Notthingham បានឈ្នះរង្វាន់ឆ្នោតជាតិ (the national lottery) រហូតដល់​ ១លានផោនតែគាត់ពុំបានដឹង ព្រោះសន្លឹកឆ្នោតនេះបានបិតជាប់នៅក្រោមម៉ាស៊ីនត្រជាក់អស់រយះពេលពីរខែ ទើបពួកគាត់រកឃើញវាដោយចៃដន្យ។

width=458

លោក Alan ជាមេការសំណង់ និងភរិយាគាត់នាង Elliot បានទិញសំបុត្រផ្សងសំណាង ជារៀងរាល់ថ្ងៃ តែដោយភាពទ្វេសប្រហែសរបស់ពួកគាត់ គាត់ពុំបានដឹងថា ខ្លួនគាត់ឈ្នះរង្វាន់ដល់ទៅ​ ១ផោនដុល្លារ។គាត់បាននិយាយថា៖​ គាត់ពិតជាមិនដឹងថា គាត់ឈ្នះរង្វាន់ផ្សងសំណាងដ៏ច្រើនម្លឹងសោះ នេះដោយសារតែសន្លឹកឆ្នោតមួយនេះវាបាន​ កប់ជាប់នៅក្រោមទូទឹកកករបស់គាត់តាំងពី ពីរខែមុនមកម្លេះ។

width=461

លោក Alan មានអាយុ ៤៦ឆ្នាំ និងភរិយារបស់គាត់​នាង Elliot មានអាយុ ៤៥ឆ្នាំបាននិយាយទាំងអស់សំនើចថា៖​​ ខ្ញុំអាចបើករង្វាន់ប្រហែល ៧,៥០០ផោនប៉ុណ្ណោះ​ នេះដោយសារតែពួកខ្ញុំមិនបានយកសន្លឹកឆ្នោតនេះទៅបើកអោយទាន់ពេល។ ​នោះវាមានការយឺតពីរខែទៅហើយ នោះវាសំណាងដែលក្រុមហ៊ុនគេព្រមផ្ដល់ខ្លះមកឡអោយយើង។

width=465

លោកបានបន្តថា​ លោកនិងភរិយាមិនបានអាក់អន់ស្រពន់ចិត្តនិងការទួទបានប្រាក់ប៉ុណ្ណឹងទេ ផ្ទុយមកវិញគាត់សប្យាយចិត្ត ហើយគាត់និងយកលុយនេះទៅដើរកំសាន្ដនៅពេលខាងមុខហើយទិញរថយន្ដ Range Rover៕

 

ដោយ៖ សារិនប្រភព៖ dailymail