ភ្នំពេញ ៖ ភរិយារបស់តារាចម្រៀងជើងចាស់ លោក រិន សាវ៉េត បានទទួលមរណៈភាពកាលពីយប់មិញដោយសារជំងឺមហារីក នេះបើតាមការបង្ហោះសារនៅលើ Facebook ពីសំណាក់តារាចម្រៀង ទូច ស្រីល័ក្ខ ។

គួរបញ្ជាក់ឲ្យដឹងថា ភរិយាលោក រិន សាវ៉េត មានជំងឺមហារីកប្រចាំកាយ ហើយបានធ្វើទុក្ខខ្លាំងកាលពីប៉ុន្មានថ្ងៃមុននេះ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យមិត្តភាពកម្ពុជាសូវៀត ប៉ុន្តែនៅតែមិនអាចសង្គ្រោះជីវិតបានឡើយ ។

ដូច្នេះហើយ Camnews សូមធ្វើការចូលរួមរំលែកទុកជាមួយនិងតារាចម្រៀងប្រចាំផលិតកម្មរូបនេះផង ៕

/

/

ដោយ ៖ គន្ធា

ប្រភព ៖ FB