យោងតាមរបាយការណ៍របស់ Analysis Mason ចេញផ្សាយនៅក្នុងខែវិច្ឆិកា ២០១១៖ “ទូរស័ព្ទដៃស៊ីមពីរបានចាប់ផ្តើមដុះដាលនៅឆ្នាំ ២០១០ ហើយមិនយូរប៉ុន្មាន​បានក្លាយទៅជាគ្រឿង​ប្រើប្រាស់​ចាំបាច់សំរាប់អ្នកប្រើប្រាស់នៅបណ្តាប្រទេសដែលកំពុងរីកចំរើនខាងផ្នែកសេដ្ឋកិច្ច។

សម្ភារៈនេះផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងចំណាយតាមរយៈការផ្លាស់ពីស៊ីមកាតមួយទៅមួយទៀតទៅវិញទៅមកយ៉ាងងាយស្រួល។ នេះគឺជានិន្នាការដែលកំពុងតែពេញនិយម​នៅទូទាំងពិភពលោក។ បណ្តាអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ទូរស័ព្ទស៊ីមពីរ នឹងមានចំនួនប្រមាណ ២០% នៃចំនួនទូរស័ព្ទសរុបពិភពលោក នៅមុនដំណាច់ឆ្នាំ ២០១៦”។

ក្រុមហ៊ុនស្រាវជ្រាវ Nielsen (មេសា ២០១២) បានរកឃើញថា ឧបករណ៍ទូរស័ព្ទស៊ីមពីរកំពុងតែទទួលបានការពេញនិយម ជាពិសេសពីសំណាក់យុវវ័យដែលចាប់អារម្មណ៍នឹងបច្ចេកវិទ្យា ៖ អ្នកប្រើប្រាស់ប្រមាណ ៤៥% មានអាយុក្រោម ២៦ ឆ្នាំ ដែលជាអ្នកប្រកបវិជ្ជាជីវៈវ័យក្មេង ឬជាសិស្ស/និស្សិត។

width=520

Nokia Asha 202

Nokia បានក្លាយទៅជាទូរស័ព្ទឈានមុខគេនៅក្នុងទីផ្សារទូរស័ព្ទស៊ីមពីរ ដែលផ្តល់ជូន​អ្នកប្រើប្រាស់ នូវទូរស័ព្ទស៊ីមពីរច្រើនម៉ូដែលក្នុងតំលៃដ៏សមរម្យ។ បច្ចេកវិទ្យាថ្មីពី Nokia ផ្តល់លទ្ធភាព ជូនអ្នកប្រើប្រាស់ប្តូរស៊ីមយ៉ាងងាយស្រួល ដោយពុំចាំបាច់បិទទូរស័ព្ទឬដកថ្មចេញពីទូរស័ព្ទ។ បច្ចេកវិទ្យានេះ កត់ត្រានិងចំណាំ រាល់ការព័ត៌មាន​ទាំងឡាយ​ដែលអ្នក​ប្រើប្រាស់កំណត់នៅលើស៊ីមកាតបានរហូតដល់ ៥ ស៊ីមកាត ធ្វើឲ្យអ្នកប្រើប្រាស់​ទទួល​បានអត្ថប្រយោជន៍ផ្សេងៗពីក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទនានានៅក្នុងប្រទេសកម្ពុជា។ នេះគឺជាស្នាដៃមួយរបស់ Nokia ដែលពុំទាន់មាននៅក្នុងទូរស័ព្ទស៊ីមពីរដទៃទៀតនៅក្នុងទីផ្សារបច្ចុប្បន្ន។

width=646

Nokia C2 03

សែស្រឡាយស៊ីមពីររបស់ Nokia ទទួលបានការវាយតំលៃខ្ពស់ពីជំនាញការនានានៅក្នុងឧស្សាហកម្មទូរស័ព្ទ។ ឧទាហរណ៍ កាលពីពេលកន្លងទៅថ្មីៗនេះទូរស័ព្ទស៊ីមពីរNokia C2-03 បានត្រូវគេជ្រើសរើសយកទៅធ្វើជាបេក្ខជនទូរស័ព្ទ “Feature Phone ដែលល្អបំផុត”​ ដើម្បីចូលរួមប្រកួតពានរង្វាន់ GSMA ប្រចាំឆ្នាំ ២០១២ (GSMA Awards 2012) នៅទីក្រុងបាសឺឡូណានៅឯប្រទេសអេស្ប៉ាញ។ ចំណែកឯទូរស័ព្ទស៊ីមពីរ Nokia Asha 202 ដែលទើបចាប់ផ្តើមលក់ បាននឹងកំពុងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អតិថិជន ស្របពេលដែលអ្នកប្រើប្រាស់ជាច្រើន កំពុងកំណត់លក្ខខណ្ឌផ្សេងៗនៅលើស៊ីមកាតលើសពីមួយ បែងចែកតួនាទីផ្សេងៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងទាញយកអត្ថប្រយោជន៍ដ៏ប្រសើរបំផុត

ប្រភព៖ Nokia