កូនឆ្កែ Buttons និងកូនឆ្មា Kitty ត្រូវបានគេបោះបង់ចោល ដែលត្រូវបានគេទទួលយកមកចិញ្ចឹមនៅមជ្ឈមណ្ឌលសង្គ្រោះ មានភាពស្និទស្នាលគ្នាខ្លាំងជាងពេលណាៗទាំងអស់ ហើយអ្នកណាៗក៏គាំទ្រពីមនោសញ្ចេតនាមិត្តភ័ក្តិរបស់ពួកវា ព្រោះថាសត្វពីរប្រភេទនេះតាំងពីដើមរៀងមកជាសត្រូវនឹងគ្នា ស្អប់គ្នាខ្លាំងណាស់។

Kitty ត្រូវបានគេបោះបង់ចោលនៅតាមផ្លូវ ហើយត្រូវបានគេរើសយកមកដាក់នៅមជ្ឈមណ្ឌលសត្វ Battersea Cats and Dogs Home នៅប្រទេសអង់គ្លេស ដែលពេលនោះ Kitty ទើបតែមានអាយុមួយថ្ងៃប៉ុណ្ណោះ។ ចំណែកឯ Buttons បានកើតនៅក្នុងមជ្ឈមណ្ឌលនេះ ប៉ុន្តែត្រូវបានមេវាបោះបង់ចោលព្រោះតែមេរបស់វាស្គមខ្លាំងពេក។

ទស្សនារូបភាពស្តីពីមនោសញ្ចេតនាមិត្តភ័ក្តិដ៏ស្និទស្នាល គួរឲ្យស្រលាញ់របស់កូនឆ្កែ Buttons និងកូនឆ្មា Kitty ដែលត្រូវគេបោះបង់ចោល ខាងក្រោមនេះទាំងអស់គ្នាណា !

/

/

/

/

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ k14