កាលពីពីរសប្តាហ៍មុន Camnews បានធ្វើការចុះផ្សាយរួចម្តងមកហើយពីការតាំងពិពណ៌ម៉ូតូទំនើប Honda Scoopy ២០១៣ នៅឯប្រទេសថៃ។ ឥឡូវនេះបានមកដល់ប្រទេសកម្ពុជាយើងហើយ។
ដោយមានការចាប់អារម្មណ៏ជាច្រើនពីសំណាក់បងប្អូន មិត្តៗយុវវ័យដែលបានសួរចង់ដឹងពីតំលៃក៏ដូចជាមកដល់ប្រទេសកម្ពុជានៅពេលណា Camnewsបានចុះទៅធ្វើការសាកសួរដល់កន្លែងលក់ម៉ូតូមួយនៅម្តុំគីរីរម្យ។

Honda Scoopy ២០១៣
បើតាមការអោយដឹងរបស់លោកពូ អ៊ុយ សាខន អាយុ៤២ឆ្នាំ ជាម្ចាស់ហាងលក់ម៉ូតូទំនើបយីហោអ៊ុយ សាខន ដែលស្ថិតនៅផ្ទះលេខ ១១៣, ១១៥ Eo, ផ្លូវ ព្រះសីហនុ(២៧៤), សង្កាត់ បឹងព្រលឹត,ខ័ណ្ឌ ៧មករា រាជធានីភ្នំពេញ បានអោយដឹងថាគាត់ទើបតែបាននាំចូលម៉ូតូHonda Scoopy២០១៣នេះប្រហែល១០ថ្ងៃប៉ុណ្ណោះ។ វាមានច្រើនពណ៌សំរាប់អោយធ្វើការជ្រើសរើស ដូចជាពណ៌ក្រហមក្រហមលាយខ្មៅ ខ្មៅសុទ្ធ ស និងពណ៌ខៀវជាដើម។ សំរាប់Honda Scoopy ២០១៣នេះ តែមវាមានពីរប្រភេទដែរ គឺតែមដែក និងតែមក្រដាសផ្លាស្ទីក។ តែមដែកមានតំលៃថ្លៃជាង គឺតំលៃប្រ-ហែល២,៤៥០$ ចំណែកតែមក្រដាសផ្លាស្ទីកវិញគឺតំលៃប្រហែល២,៣៨០$ រឺ២,៤០០$ទៅតាមពណ៌របស់វា។ ចំនុចដែលចាប់អារម្មណ៍របស់Honda Scoopyស៊េរី ២០១៣ នោះគឺរូបរាងខាងក្រៅ ថ្មីនិងប្លែកជាងមុន។ ផ្នែកខាងមុខ ចង្កៀងភ្លើងរាងoval និងភ្លើងសញ្ញូបង្កប់ក្នុងម៉ូតូតែម្ដង។ ផ្នែកខាងក្រោយ ស្តុបក្រោយសក្តិសមនឹងតួម៉ូតូ ដែលកាលពីស៊េរីមុនៗគឺនៅដាច់ពីតួម៉ូតូ។ ចំណែកពណ៌របស់វាមានពណ៌ថ្មីបែបយុវវ័យហើយប្លែកជាងមុន។ Honda Scoopy ស៊េរីថ្មីមានឃ្លុបខាងក្រោមកែប បើគិតជាលីត្រអាចផ្ទុកបានចំណុះ១៥,៤ លីត្រ ដែលអាចដាក់បានមួកសុវត្ថិភាពពាក់កណ្តាលក្បាលបានមួយ។ វាបានបំពាក់ដោយម៉ាស៊ីន១១០ cc PGM-FI តាមអ្នកដែលផលិតឲដឹងថាវាស៊ីសាំងតែ១,៨៨លីត្រ ក្នុង១០០គ.ម នៅលក្ខខណ្ឌស្តង់ដារ។នេះជាការនាំចូលរបស់ហាងឯកជនមួយប៉ុណ្ណោះ សំរាប់នៅក្រុមហ៊ុនម៉ូតូហុងដាវិញ មិនទាន់មានព័ត៌មានណាច្បាស់លាស់ថានឹងនាំចូលមកដល់នៅពេលណាឡើយ៕











ដោយ៖ nano