កាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី ៩ ខែមេសា នេះ មានវីដេអូមួយត្រូវបានគេបង្ហោះចូលហ្វេសប៊ុក ដែលនិយាយពីភាពអសីលធម៌មួយ មិនគួរឲ្យកើតមានឡើង ទទួលបានការចូលទស្សនា និងចែករំលែក ជាច្រើននៅក្នុងបណ្តាញសង្គមមួយនេះ។
វីដេអូនេះ និយាយអំពី នារីម្នាក់ ដែលខ្លួនជាមនុស្សស្រី និងជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ជិះសុទ្ធតែរថយន្តស៊េរីទំនើប បានប្រើពាក្យសំដី ដ៏អសីលធម៌ ពោលគឺ បានជេរប្រទិចយ៉ាងចាស់ដៃ ទៅលើបុរសអ្នកម៉ូតូឌុបក្រីក្រម្នាក់ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ ប៉ះទន្គិចគ្នាមក។
បន្ទាប់ពីបានទស្សនាវីដេអូនេះ មានបងប្អូនដែលនិយមលេងហ្វេសប៊ុក ធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើនារីអ្នកមានទ្រព្យម្នាក់នោះផងដែរ។ តោះ! កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា និងជួយផ្តល់ជាយោបល់ផង ៕


ដោយ៖ សិលាប្រភព៖ ហ្វេសប៊ុក