រឿងរ៉ាវបានកើតឡើង កាលពី ៣ សប្តាហ៍មុនបន្ទាប់ពី ក្រុមតន្រ្តីបងប្អូន Jonas Brothers បានលុបចោល ការដើរសំដែង Tour របស់ខ្លួន ។ ចាប់តាំងពីពេលនោះមក ទស្សនិកជនបានតាមដានក្រុមតន្ត្រីនេះយ៉ាងម៉ត់ចត់ ហើយបានទស្សទាយថា ក្រុមនេះអាចនិងប្រឈមមុខនិងការបែកបាក់គ្នា ។
ឥលូវនេះការទស្សទាយនោះ បានក្លាយជាការពិតហើយ ដោយក្រុមតន្ត្រី Jonas Brothers បានប្រកាសរំលាយក្រុមនេះ ចាប់តាំងពីថ្ងៃនេះទៅហើយ ។ ហេតុដែលក្រុមនេះត្រូវរំលាយ មិនមែនដោយសារពួកគេ ឈ្លោះប្រកែកគ្នានោះទេ តែដោយសារពួកគេ ចាប់ផ្តើមបែកគំនិត ចង់ធ្វើអ្វីៗផ្សេងពីការច្រៀងជាក្រុម ។Kevin បងប្រុសច្បងគេ ជិតក្លាយជាឪពុករបស់គេហើយ ចំណែកគំរោងអ្វីផ្សេងទៀត នឹងប្រាប់ក្នុងពេលឆាប់ៗនេះ ។ ចំណែក Joe ជាបងទី ២ នឹងប្តូរអាជីពទៅជាតារាសំដែង និងធ្វើបទចំរៀងខ្លួនឯង ។ ចូលមកដល់ Nick ដែលជាប្អូនពៅគេ ចង់សំដែងនៅលើឆាក ហើយនឹងធ្វើចំរៀងខ្លួនឯងដូចបងទី ២ ដែរ ។
យើងលែងបានឃើញអ្នកទាំង ៣ ឬក្រុម Jonas Brothers ទៀតហើយតែយើងក៏ជូនពរពួកគេទាំង៣ ផងដែរ ។ គួរបញ្ជាក់ផងដែរថា Jonas Brothers ចេញមុខកាលពីឆ្នាំ ២០០៥ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតមកដល់ពេលនេះ ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ eonline