កំសាន្ត ៖​ ជាមនុស្សម្នាក់ដែលមានបញ្ហាត្រចៀកជាប់ខ្លួន ក្លាយមកជាបុរសស្ទៀវ សង្ហា ហើយពូកែបើកឡានកប់ទៀត!

ទស្សនិកជន ជាពិសេសហ្វេនចូលចិត្តភាពយន្តបែបរ៉ូមែនទិកហូរទឹកភ្នែក ប្រាកដជាស្គាល់តួឯកប្រុសក្នុងរឿង “Fault in Our Stars” គឺប្រុសស្អាត Ansel Elgort ហើយ។ លើកនេះ Ansel ត្រឡប់មកវិញម្តងទៀតក្នុងភាពយន្តថ្មី “Baby Driver” ប៉ុន្តែមិនមែនសម្តែងជាតួអង្គមានជំងឺអីទេ ពោលគឺមិនត្រឹមតែមានសុខភាព និងរាងកាយរឹងមាំទេ ថែមទាំងរហាស់រហួន ហើយបើកឡានឡើងសាហាវ អ្វីដែលសំខាន់គេជាសមាជិកក្រុមចោរប្លន់ទៀតផង។

/

“Baby Driver” គឺជាខ្សែភាពយន្តកំប្លែងបែបប្រយុទ្ធលោតផ្លោះ ដែល​ផ្តើមចេញ​​ពី​សាច់រឿងរបស់កំពូលអ្នកបើករថយន្តរត់គេចខ្លួនដ៏ជំនាញម្នាក់​ឈ្មោះ​ Baby ដោយសារតែមុខគាត់មើលទៅក្មេង ហើយស្អាតទៀត ទើបមានឈ្មោះបែបនេះ។ ពេលគេជួបនារីក្នុងសុបិន្ត សម្តែងដោយ (Lily James) Baby ក៏ចង់រើខ្លួនចេញពីជីវិតជាឧក្រិដ្ឋជន ហើយលុបលាងកំហុសខ្លួន។ តែមិនបានសម្រេចទេ ដោយត្រូវបង្ខំឱ្យចូលធ្វើការឱ្យមេឧក្រិដ្ឋបន្តទៀត ហើយត្រូវបានគំរាមកំហែងដល់ជីវិត សេចក្តីស្រឡាញ់ និងសេរីភាពផ្ទាល់ខ្លួន។

/

ភាពយន្តរបស់ផលិតកម្ម Sony ដែលដឹកនាំដោយលោក Edgar Wright នេះ ចូលរួមសម្តែងដោយ Ansel Elogort (ក្នុងរឿង “Fault in Our Stars”) តារាសម្តែងស្រី Lily James (ក្នុងរៀង “Cinderella”) លោក Jamie Foxx (ក្នុងរឿង “Amazing Spider-Man 2”) រួមទាំងអ្នកសម្តែងជាច្រើនទៀត។

/ សង្ខេបរឿង: អ្នកបើកបរវ័យក្មេងដ៏មានទេពកោសល្យ ហើយរស់នៅខុសច្បាប់ (សម្តែងដោយ Ansel Elgort) ពឹងលើចម្រៀងផ្ទាល់ខ្លួនគេ ដើម្បីបានជោគជ័យ។ ពេលគេជួបនារីក្នុងសុបិន (សម្តែងដោយ Lily James) Baby ក៏បានជួបឱកាសមួយ ដើម្បីរើខ្លួនចេញពីជីវិតជាឧក្រិដ្ឋជន ហើយលុបលាងកំហុសខ្លួន។ តែក្រោយពីត្រូវបង្ខំឱ្យចូលធ្វើការឱ្យមេឧក្រិដ្ឋ (សម្តែងដោយ Kevin Spacey) គាត់ត្រូវប្រឈមនឹងបទចម្រៀង ចំពេលការងារលួចប្លន់ បានគំរាមកំហែងដល់ជីវិត សេចក្តីស្រឡាញ់ និងសេរីភាពគេ។

/

រឿង Baby Driver បានធ្វើការសម្ភោធចាក់បញ្ចាំងក្នុងរោងភាពយន្ត Prime Cineplax ការពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៦:០០នាទីយប់ ចាក់បញ្ចាំងជា​ ATMOS ដែលមានវត្តមានភ្ញៀវកិត្តិយស និងហ្វេនជាច្រើនទៀតផងដែរ។ ទស្សនិកជនបានសរសើរថាពិតជា ល្អមើលណាស់ ជាពិសេសត្រង់ការបើកឡានយ៉ាងមានថ្វីដៃរបស់តួរប្រុស ប៉ុណ្ណោះមានឈុតឆាកបាញ់ប្រហារជាច្រើនទៀតផង។

ដើម្បីជ្រាបច្បាស់ និងទទួលបានអារម្មណ៍រន្ធត់ញាប់ញរ កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នានៅគ្រប់រោងកុនដែលចាប់បញ្ចាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នេះជា 2D, ATMOS និង 4DX។

ទស្សនា Trailer នៅទីនេះ

Trailer 1

Trailer 2

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited