William Chan Wai Ting និងនាង Michelle Wai កំពុងតែដំណើរការថតខ្សែភាពយន្តថ្មីរបស់ពូកគេដែលមានចំណងជើងថា TRIAD ដែលនឹងត្រូវចាក់បញ្ចាំងនាខែក្រោយនេះ ប៉ុន្តែ William បានប្រាប់ថាលោកខ្លាចតែមិត្តស្រីរបស់លោកបានទស្សនារឿងនេះហើយផ្អើលពេញរោងកុននោះទេព្រោះក្នុងខ្សែភាពយន្តនេះ William Ting និង​នាង Michelle Wai គឺថតឈុតឆាកក្ដៅសាច់ថើបគ្នាពីយប់រហូតដល់ភ្លឺទៀតផង។/ក្នុងខ្សែភាពយន្ត TRIAD គឺអ្នកទាំង ២ ដើរតួរជាគូស្នេហាដែលស្រលាញ់គ្នាផ្អែមល្ហែមល្អូកល្អើនបេះមិនដាច់ ហើយក្នុងឈុតឆាកថើបគ្នាមួយនោះគឺគេត្រូវចំណាយពេលច្រើនណាស់ដើម្បីដាក់អោយត្រូវគ្នាដែលពួកគេបានហាត់ថើបមាត់គ្នាអស់រយៈពេលជាង ៥ ម៉ោង។Michelle បានប្រាប់ថាមកពីចេះតែមានអារម្មណ៍ថាអៀនបានជាមិនអាចថើបគ្នាបានត្រូវនឹងឈុតឆាកដែលអ្នកដឹកនាំរឿងតម្រូវអោយថត៕

ដោយ៖ ម៉ូកាប្រភពពី៖ asiancrunch