ព័ត៌មានកំសាន្ត ៖​ កំពូលតារាស្រីអាយុច្រើនមុខក្មេង នាង Chompoo araya បានប្រកាសជាសាធារណៈថា រូបនាងកំពុងតែពពោះកូនដំបូងរបស់នាង ហើយរូបនាងផ្ទាល់ពិតជាមានចិត្តរំភើបយ៉ាងខ្លាំងរហូតថ្លែងមិនចេញនោះទេ ។ 

ដោយយោងតាមការបកស្រាយពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ភរិយាស្របច្បាប់របស់មហាសេដ្ឋីដែលមានមុខជំនួសធំនៅក្នុងដៃ នាង Chompoo araya ទោះបីមានការងារច្រើនយ៉ាងណាក៏ដោយ នាងនៅតែទទួលនិងបន្តធ្វើការងារធម្មតាដដែលនឹង ទោះបីស្វាមីបានហាមប្រាមមិនឲ្យនាងទទួលការងារមួយរយៈពេលសិនក៏ដោយ ព្រោះនាងមិនចង់នៅទំនេរ ។ 

គួរបញ្ជាក់ឲ្យដឹងថា ស្វាមីរបស់នាង Chompoo araya គឺលោក Nott Witsarut Rungsisingpipat គឺជាកូនប្រុសត្រកូលអភិជនដែលមានទ្រព្យសម្បត្តិមហាសាល​ ហើយសព្វថ្ងៃនេះលោកកំពុងតែមានមុខជំនួសធំមួយនិងការងារធំដុំច្រើនទៀតនៅក្នុងប្រទេសថៃ ៕

/

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar