ទីផ្សារអចលនទ្រព្យកាន់តែស្ងាត់ស្ងៀម គឺជាពេលវេលាដែលក្រុមហ៊ុនអចលនទ្រព្យរបស់ចិន ប្រើប្រាស់ក្បាច់ជាច្រើនដើម្បីកែលំអស្ថានភាពនៃការលក់ដូរ។ ការប្រើប្រាស់ស្រីស្អាតក្នុងការលក់ ឬទទួលភ្ញៀវ គឺជាក្បាច់ល្អ និងពិសេសមួយត្រូវបានគេប្រើច្រើន នៅពេលនេះ។

/

គេហទំព័រ AsiaOne បានអោយដឹងថា ការប្រើប្រាស់តារាម៉ូដែល ឬនារីម៉ូដែល សម្រាប់ការលក់ផលិតផល ត្រូវបានគេធ្វើឡើងជាលើកដំបូង កាលពីឆ្នាំ ២០០៣។ ពេលនោះ អ្នកជំនួញឆ្លាតវៃនៅសៀងហៃយល់ឃើញថា ការប្រើប្រាស់ បន្ទប់ពិព័រណ៍(showroom) catalog និងផលិតផលគំរូ គឺជាវិធីមួយដែលខ្វះភាពទាក់ទាញ ខណៈដែលស្រីស្អាតអាចឧទ្ទេសនាមលំអិតអំពីរចនាបថ និងភាពល្អប្រសើរអស្ចារ្យនៃគម្រោងអចលនទ្រព្យ។ ពួកគេយល់ថា តារាម៉ូដែល ឬអ្នកម៉ូដេលអាចនឹងជម្រុញអោយអតិថិជន សម្រេចចិត្តទិញផ្ទះពីក្រុមហ៊ុនអចលនទ្រព្យ។

នារីម៉ូដែលដែលមានតូនាទីលក់អចលនទ្រព្យនៅប៉េកាំង និងសៀងហៃ អាចរកបានប្រាក់ប្រហែល១,០០០​ ទៅ ១,៥០០យុន(ប្រហែល ១៤៣ដុល្លារ ទៅ ២១៥ដុល្លារ) ក្នុងមួយថ្ងៃ។ កាលពីឆ្នាំ ២០០៩ ជារៀងរាល់ខែ ប្រាក់ចំណូលជាមធ្យម របស់នារីម៉ូដែល ធ្វើការផ្នែកលក់អោយក្រុមហ៊ុនអចលនទ្រព្យ គឺប្រហែល ៤,០០០យុន(ប្រមាណជា ៥៧០ដុល្លារ)នៅក្រុងប៉េកាំង និង ៣,៦០០យុន (៤៧០ដុល្លារ)នៅសៀងហៃ។

កាលពីអំឡុងពេលនោះ គឺជាពេលដែលទីផ្សារអចលនទ្រព្យនៅចិនកំពុង ក្ដៅគគុក។ ប៉ុន្ដែនាពេលបច្ចុប្បន្ន នៅពេលទីផ្សារមានភាពស្ងប់ស្ងាត់ នារីម៉ូដែល កាន់តែមានការងារច្រើន និងអាចរកប្រាក់បានច្រើនជាងមុន៕

ខាងក្រោមនេះគឺជារូបភាពមួយចំនួនស្ដីពី ស្រីស្អាត ផលិតផលអចលនទ្រព្យនៅប្រទេសចិន ៖

/

/

/

/

/

/

/

/

/

/

/

 

ដោយ ៖ សូរីយ៉ាប្រភព ៖ AsiaOne