អង់គ្លេស៖ រឿងដ៏អស់សំណើចមួយបានកើតឡើងក្នុងក្រុង Clacton នៃប្រទេសអង់គ្លេស ដែលលោកយាយម្នាក់ឈ្មោះ​ Marian Goodall អាយុ ៦១ ឆ្នាំត្រូវបានចៅស្រីរបស់គាត់មានអាយុ​ ១០ ឆ្នាំបានបង្ហោះរូបគាត់តាមអ៊ីនធើណេត (eBay) ដើម្បីដាក់ដេញថ្លៃដូចទំនិញអញ្ចឹង។width=456

width=455

ក្មេងស្រីម្នាក់ដែលមានឈ្មោះ Zoe Pemberton មានអាយុទើបតែ ១០ ឆ្នាំ បានបញ្ចូលរូបភាពយាយរបស់គេទៅក្នុង eBay ដែលជាកម្មវីធីមួយសម្រាប់លក់ផលិតផលតាម​អ៊ីនធើណេត(Online)។​ បើទោះបីវាមានលក្ខណលែងសើចក៏ដោយ ក៏លោកយាយនេះត្រូវបានគេដេញថ្លៃតៗគ្នាតាំងពី ១,០០០- ២០,០០០ ផោនទៅហើយ​ មុនការបិទកម្មវិធីនេះទៅវិញ។width=460រឿងនេះស្ដាប់ទៅអស់សំណើចមែន តែបើគិតយូរទៅដូចជាខុសច្បាប់ទៅវិញ។ ព្រោះនេះគឺជាការលក់ដូរមនុស្ស​ដែលមានលក្ខណៈ មើលងាយទៅនឹងមនុស្សជាតិទៅវិញ។

សំណួរ៖ តើអ្នកយល់យ៉ាងណាចំពោះក្មេងៗ ដែលចេះប្រើប្រាស់ប្រព័ន្ធបច្ចេកទំនើបពេក?

 

ដោយ៖ សារិនប្រភព៖ dailymail