មិនគួរអោយជឿ ៖  បើតាមការដកស្រង់សារព័ត៌មាន  ដែលបានចេញផ្សាយដោយទំព័រប្លែកបរទេស ស្កាយ  កាលពីពេលកន្លងទៅនេះ​ បានបញ្ជាក់អោយដឹងថា​  ឆ្កែមួយក្បាលដែលមានឈ្មោះថា Lilo ក្នុងរយៈពេលត្រឹមតែ ៩០ នាទី ក៏បានវិវត្តន៍ខ្លួន ក្លាយទៅជា ខ្លាកំណាចទៅវិញបន្ទាប់ពីម្ចាស់   របស់់វា  បានយកវាទៅលាបពណ៌  នៅឯហាងឆ្កែមួយកន្លែង  ដែលប្រើប្រាស់ផលិតផលល្អប្រកបទៅដោយគុណភាព។

width=454

ដោយឡែក  លោក​  Matt Curran មកពី Gold Coast  ប្រទេសអូស្រ្តាលី  ដែលត្រូវជាម្ចាស់ឆ្កែមួយក្បាលនោះ   បានគូសបញ្ជាក់ផងដែរថា  មូលហេតុពិត ដែលគាត់បានបែកគំនិតក្នុងការធ្វើបែបនេះឡើង ក៏ព្រោះតែគាត់ចង់ធ្វើអោយ ក្មួយស្រីវ័យ ៤ ឆ្នាំរបស់ខ្លួន មានភាពភ្ញាក់ផ្អើល ក្នុងឧកាសកម្មវិធីប្រារព្ធខួបកំណើត ឈានចូលវ័យ​ ៤ ឆ្នាំ។  ដោយឡែក បើនិយាយពីសុពលភាព   នៃការលាបពណ៌ទៅលើឆ្កែមួយក្បាលនោះ  គឺទុកបានដល់ទៅ  កន្លះឆ្នាំ  បន្ទាប់ពីបានចំណាយពេលជាង ៩០ នាទី ក្នុងការលាបពណ៌៕

width=454                                              លោក Matt Curran និង Lilo

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ