រមណីយដ្ឋាន ឋានសួគ៌បូកគោមានទីតាំងនៅលើកំពូលភ្នំបូកគោ ខេត្តកំពត។ ជួរភ្នំនេះខ័ណ្ឌចែកប្រទេសជាមួយនឹងព្រំប្រទល់វៀតណាម រហូតដល់ឈូងសមុទ្រថៃ។
រមណីយដ្ឋាន ឋានសួគ៌បូកគោ គឺរមណីយដ្ឋានដ៏ទំនើបរបស់ខ្មែរ ដែលឋិតលើកំពូលភ្នំប្រវត្តិសាស្ត្រនេះ។ វាត្រូវបានចាត់ទុកថាជារមណីយដ្ឋានតែមួយគត់ នៅតំបន់ទន្លេមេគង្គ។ មានសណ្ឋាគារ ផ្ទះវីឡា សាលប្រជុំ ការកំសាន្តបែបអន្តរជាតិ ការកំសាន្តពេលយប់ ដូចជា KTV ស៉្បារ អាងហែលទឹក ទីលានវាយកូនហ្គោលជាដើម។ រមណីយដ្ឋាននេះក៏ត្រូវបានរក្សារនូវអគារប្ររត្តិសាស្ត្រ និងធម្មជាតិផងដែរ។

រូបភាព៖ ទិដ្ឋភាពរមណីយដ្ឋាន ឋានសួគ៌បូកគោជា 3D
ភ្នំបូកគោមានកំពស់ ប្រហែល១.០៧៥គីឡូម៉ែតពីនីវ៉ូទឹកសមុទ្រ ជាមួយនឹងទិដ្ឋភាពរបស់ឈូងសមុទ្រថៃ ព្រៃសើម ជាមួយនឹងបរិយាកាសដ៏សែនត្រជាក់នៅលើភ្នំដែលមានសីតុណ្ហភាពត្រឹមតែ ២០ ដឺក្រេប៉ុណ្ណោះ។ ពេលវេលាដែលល្អបំផុតសំរាប់ទស្សនាគឺនៅចន្លោះខែវិច្ឆិកា ទៅខែ កុម្ភះ នៅពេលដែលសីតុណ្ហភាពអាចធ្លាក់ចុះនៅពេលយប់។ នៅលើកំពូលភ្នំអ្នកទស្សនាថែមទាំងអាចចាប់ពពកបានទៀតផង ហាក់ដូចជាកំពុងនៅលើឋានសួគ៌អញ្ចឹង៕
ដោយ៖ រិនដូ
ប្រភព៖ .tourismcambodia.