ព័ត៌មានអន្តរជាតិ  ៖ រដ្ឋលេខាធិការ ការពារ   ជាតិ សហរដ្ឋអាមេរិក លោក Ashton Carter បំភ្លឹអោយ ដឹងថា ដំណើរការនៃការវាយលុក របស់កងកម្លាំងប្រទេស អ៊ីរ៉ាក់ នៅក្នុងទីក្រុង Ramadi បានបង្ហាញ អោយដឹងថា ពួកគេខ្វះនូវឆន្ទៈ ក្នុងការវាយប្រឆាំងទៅនឹងក្រុម សកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ជ្រុលនិយម Islamic State (IS) ។

/

បន្ថែមពីលើនេះ លោក Carter ផ្តល់ជាកិច្ចសម្ភាសន៍ ដល់  ទំព័រសារព័ត៌មាន ស៊ីអិនអិនអោយដឹងថា សហព័ន្ធកងកម្លាំងអ៊ីរ៉ាក់ មានលើសចំនួនទៅនឹងកងកម្លាំង ពួក  ISIS ទៅទៀត ប៉ុន្តែ​កងកម្លាំងជាតិ មួយនេះ បានជ្រើសរើស ផ្លូវក្នុងការដកថយ ។ យ៉ាងណាក៏ដោយចុះ ប្រធានគណៈកម្មការ សន្តិសុខ និងការពារជាតិ ប្រទេស អ៊ីរ៉ាក់ ស្រាយបំភ្លឺអោយដឹងថា ៖   ការ  លើកឡើងខាងលើ គឺជារឿងមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ។ បច្ចុប្បន្នភាព រដ្ឋាភិបាល ប្រទេស អ៊ីរ៉ាក់បានដាក់ពង្រាយក្រុមវាយ ប្រហារ ក្រុម Shia ទៅតាមតំបន់មួយចំនួន    ព្យាយាម ព្យាយាម   ការវាយលុក របស់ក្រុមរដ្ឋអ៊ីស្លាម​ ជ្រុលនិយម ។ គួរបញ្ជាក់ថា អំឡុងថ្ងៃសៅរ៍ ចុង  សប្តាហ៍កន្លងទៅនេះ ក្រុមវាយប្រហារ គាំទ្រកម្លាំង រដ្ឋាភិបាល បានវាយដណ្តើម គ្រប់គ្រងបានត្រលប់  មកវិញ នូវតំបន់ Husayba ភាគខាងកើត ទីក្រុង Ramadi នៃខេត្ត Anbar ខណៈមានបញ្ហាប្រឈម ជាមួយ  នឹងការផ្ទុះអាវុធ ដ៏សាហាវ និងច្រើនម៉ោង បន្ថែមទៀត នៅក្នុងតំបន់ កាលពីថ្ងៃអាទិត្យ ៕

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី