កាលពីថ្ងៃទី ១ និងទី ២ ខែធ្នូកន្លងមកនេះ ប្រទេសជប៉ុនបានប្រារព្ធកម្មវិធីពិពណ៌ Maker Faire Tokyo 2012 ដែលអនុញ្ញាតឲ្យអ្នកដែលមានជំនាញគ្រប់រូប មានឱកាសបង្ហាញនូវស្នាដៃថ្មីៗរបស់ខ្លួន។

ដោយឡែកអ្វីដែលទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាខ្លាំងបំផុតនោះ គឺ ការបង្ហាញមនុស្សយន្ត Robot ដែលអាចប្រែក្រឡាជារថយន្តផង និងមនុស្សយន្តផងដូចក្នុងរឿងTransformer អញ្ចឹង។

មនុស្សយន្តនេះមានឈ្មោះថា​  Brave Robotic  ដែលត្រូវបានតាំងបង្ហាញ  និងដាក់លក់ផងដែរក្នុងតម្លៃ 1,980,000 យេន (ប្រហែល US$24,000)។  យ៉ាងណាមិញ វាគ្រាន់តែជាកូន Robot តូចមួយតែប៉ុណ្ណោះ មិនធំដូចក្នុងរឿង Transformer ពិតប្រាកដនោះទេ។ សូមទស្សនាវីដេអូខាងក្រោម៖

 

ដោយ៖ មិនា ប្រភព៖ rocket