ចាត់ទុកថា វាជាសំណាងមួយ ក្នុងចំណោមមួយពាន់គ្រោះថ្នាក់ ដែលក្មេងប្រុសម្នាក់ នៅប្រទេសចិន បានរួចផុតពីសេចក្តីស្លាប់ ក្រោយពីត្រូវឡានកិនពីលើ។

ក្មេងប្រុសជនជាតិចិនម្នាក់ បានរពិសជិះកង់រុញលេង នៅតាមដងផ្លូវ ដោយមានការធ្វេសប្រហែស មិនមើលមុខក្រោយ គេក៏ត្រូវឡានតូចមួយ បុក និងកិនពីលើខ្លួនតែម្តង។ តែពិតជាសំណាងល្អណាស់ ដែលក្មេងប្រុសម្នាក់នោះ រួចផុតពីការបាត់បង់ជីវិត ប៉ុន្តែគេបានរងរបួសធ្ងន់ធ្ងរ។

ទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

នេះជាបទពិសោធន៍មួយ សំរាប់មាតាបិតា ក៏ដូចជាអាណាព្យាបាលគ្រប់រូប គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាមួយនឹងកូនក្មួយតូចៗ របស់ខ្លួន គប្បីកុំបណ្តោយឲ្យក្មេងជិះ​(យានជំនិះ)ឬរត់លេងតែម្នាក់ឯង នៅតាមដងផ្លូវសាធារណៈ ដែលកំពុងតែមានយានយន្ត ចរាចរច្រើន។សូមចងចាំថា គ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេលវេលា នៅពេលណាដែលយើងមានការធ្វេសប្រហែស៕

ដោយ៖ សិលាវីដេអូ៖ afamily