ថ្មីៗនេះ រឿងដ៏ចម្លែកមួយបានកើតឡើងនៅក្នុងពេល ដែលកំពុងថតកម្មវិធីមួយរបស់ប៉ុស្តិ៍ទូរទស្សន៍ WGNO ABC នៅ Matairie រដ្ឋ Louisiana សហរដ្ឋអាមេរិច។ អ្នកសារព័តមានស្រីម្នាក់ឈ្មោះ Vanessa Bolano ពេលកំពុងធ្វើរឿងឯកសារមួយពីកន្លែងដាំកូនឈើ Myrtle  នៅផ្ទះដែលមានខ្មោចលងដ៏ល្បី ស្រាប់តែលេចចេញនូវ ភ្ញៀវដ៏អាថ៌កំបាំង មួយបង្ហាញខ្លួននៅក្នុងកាមេរ៉ា។
/
Vannessa បានឲ្យដឹងថា នាងមិនបានឃើញអ្វីចម្លែកនៅក្នុងពេលកំពុងថតឯកសារឡើយ។ នៅពេលដែលយកវីដេអូនោះមកធ្វើការកាត់ត កែសំរួល ទើបនាងចាប់អារម្មណ៍ឃើញមានអ្វីមួយខុសធម្មតានៅខាងក្រោយខ្នងរបស់នាង។
/
/
កន្លែងដាំកូនឈើ Myrtle ត្រូវបានសាងសង់នៅឆ្នាំ 1796 និងត្រូវបានគេដាក់នាមថា ជាកន្លែងខ្មោចលងដ៏ល្បីឈ្មោះមួយនៅអាមេរិច
សូមទស្សនាវីដេអូដូចខាងក្រោម ៖
ដោយ៖ សិលាប្រភព៖ k14