/នារីម្នាក់ក្នុងរូបខាងលើនេះបានព្យាយាមធ្វើអត្តឃាតដោយលោតពីលើជាន់ទី ១២ នៃអាគារមួយក្នុងទៅក្រុង Dongguan ខែត្រ Guangdong នាងជានារីដែលចំណាកស្រុកមកពីខែត្រ Hunan ដើម្បីមករកការងារធ្វើស្រ្តីអាយុ ៣២ ឆ្នាំរូបនេះត្រូវបានគេដឹងថាមានបញ្ហា្នស្នេហាធ្ងន់ធ្ងរដែលបណ្ដាលអោយមានបញ្ហាដល់ថ្នាក់នេះ។ រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃទី ១៨ កន្លងមកនេះនៅពេលដែលខាងសន្តិសុខគេបានឃើញនាងនៅមាត់បង្អួច គេបានប្រញ៉ាប់រួសរាន់ក្នុងការទូរសព្ទរកប៉ូលីសក៏ដូចជាក្រុមឡានទឹកជួយសង្គ្រោះ។ បន្តិចក្រោយមករថយន្តប៉ូលីស ឡានពេទ្យនិងរថយន្តអគ្គីភ័យបានមកដល់ព្រមៗគ្នា ហើយគេបានដាក់ពូកជាច្រើនជាន់នៅផ្ទាល់ដីដើម្បីការពារករណីដែលស្រ្តីម្នាក់នេះលោតចុះមក។គេបានចាត់អ្នកពន្លត់អគ្គីភ័យអោយឡើងទៅដើម្បីចាប់នាងចុះមកវិញតែនារីម្នាក់នេះបានយារជើងបំរុងធាក់អ្នកជួយសង្រ្គោះវិញផង។ តែយ៉ាងណាគេបានចាប់នាងចុះមកវិញដោយប្រផិតប្រផោយក្នុងរយៈពេលជាង ៣ ម៉ោង។

ដោយ៖ វឌ្ឍនាប្រភពពី៖ chinabuzz