រថយន្តអេឡិចត្រូនិច  Renault Twizy  បានផលិតឡើងសំរាប់រដូវរងារ  ហើយបានដាក់ លក់ហើយក្នុងតំលៃត្រឹមតែ £295 (ប្រហែល $៤៧៣)។

ទ្វារថយន្តត្រូវបានធ្វើឡើងពីជ័រផ្លាស្ទិក ហើយសូម្បីតែកញ្ចក់ក៏ធ្វើឡើងពីផ្លាស្ទិកផងដែរ។ កញ្ចក់បង្អួចត្រូវបានបំពាក់ដោយកង្ហារពិសេស​ដែលអាចធ្វើឲ្យកញ្ចក់មិនស្រអាប់នៅពេល ចុះអ័ព្ទ។

ទោះបីជាកញ្ចក់បង្អួច Renault ត្រូវានធ្វើពីផ្លាស្ទិចពិតមែន តែវាអាចធានាការពារពន្លឺ UV បាន និងធន់នឹងអាកាសត្រជាក់បានទៀតផង។  វានឹងត្រូវដាក់លក់នៅប្រទេសអង់គ្លេស នាខែវិច្ឆិការខាងមុខនេះ៕

width=451

width=450

ដោយ៖ មិនា

ប្រភព៖ autoexpress