ក្រុមជំរើសជាតិ Holland បានយកឈ្នះទៅលើក្រុមជំរើសជាតិ Romania ក្នុងលទ្ធផល៤ ទល់ ០ ក្នុងវគ្គជំរុះ World Cup 2014 កាលពីយប់មិញនេះ ។ការប្រកួតធ្វើឡើងនៅកីឡាដ្ឋាន Amsterdam Arena ទឹកដីរបស់ Holland ស្វាគមន៍ក្រុមភ្ញៀវ Romania យ៉ាងចាស់ដៃ ដោយគ្រាប់ទី ១ ស៊ុតបញ្ចូលទីដោយ Rafael van der Vaartក្នុង ១១ នាទីតង់ទី ១ ។ ចូលមកដល់តង់ទី ២ កីឡាករ Robin van Persie ធ្វើបាន ១ គ្រាប់នៅនាទី ៥៥ នឹងមួយគ្រាប់ទៀតដោយបាល់ពិន័យ ១១ ម៉ែត្រ នៅនាទី ៦៥ ក្រុម Hollandនៅតែបន្តការវាយសំរុកទៅលើគូរប្រកួតរហូតដល់នាទី ៩០ កីឡាករ Jeremain Lens ស៊ុតបញ្ចូលទីបានមួយគ្រាប់ទៀតបញ្ចប់ការប្រកួត Holland ឈ្នះ Romania ក្នុងលទ្ធផល ៤ - ០ ៕
ដោយ ៖ កុសលប្រភព ៖ skysports