ភ្នំពេញ៖ យុវជនម្នាក់ដែលបានបើករថយន្ដ ឡង់រ៉ូវែ បុកមនុស្សស្លាប់ ២នាក់ នៅក្រុងតាខ្មៅ កាលពីម្សិលមិញនោះ ត្រូវបានថៅកែហាងនំបុ័ងបាយ័ន បដិសេដថា មិនមែនជាកូនក្មួយរបស់គាត់ទេ។

បន្ទាប់ពីបានទទួលដំណឹង ពីម្ចាស់ហាងនំបុ័ងបាយ័ននោះ អ្នកយកព័ត៌មានរបស់យើង បានទាក់ទងទៅកាន់សមត្ថកិច្ចវិញ ទើបដឹងថា ជាបងប្អូនកូនក្មួយរបស់ថៅកែហាង នំបុ័ងបាយ៉ុង នៅតាមបណ្ដោយផ្លូវជាតិលេខ២។

សូមជំរាបថា យុវជនឈ្មោះ ឈន ទិត អាយុ ២២ឆ្នាំ រស់នៅខណ្ឌមានជ័យ បានជិះរថយន្ដឡង់រ៉ូវែ ពាក់ស្លាកលេខ 2W-1119 បង្កគ្រោះថ្នាក់ចរាចរ កាលពីម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៨ វិច្ឆិកាកន្លងទៅ នៅក្នុងក្រុងតាខ្មៅ បណ្ដាលឲ្យស្លាប់ ២នាក់ក្នុងនោះមានស្រ្ដីម្នាក់។

Photo

Photo

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល