ប្លែក៖ ជាការពិតណាស់ សត្វទីទុយជាសត្វស្លាបម៉្យាង  ដែលគេតែងតែប្រទៈឃើញរស់នៅលើដើមឈើ។ តែអ្វីដែលគួរអោយងឿងឆ្ងល់នោះ  គឺពពួកសត្វទទីមួយហ្វូងឯណេះវិញ បែរជាមករស់នៅក្នុងរោងថ្ម ជំនួសដើមឈើទៅវិញ។

width=455

លោក Stone ដែលជាក្រុមអ្នកភិរក្សសត្វព្រៃ   បាននិយាយថា សត្វទីទុយទាំងនេះ ត្រូវបានលោករកឃើញ និងផ្ដិតរូបភាពពីតំបន់វាលស្មៅមួយកន្លែង នៅប៉ែកខាងត្បូងរដ្ឋ Florida សហរដ្ឋអាមេរិក។

width=456

លោក Stone បានសន្និដ្ឋានថា​ សត្វទីទុយនេះ   បានជ្រើសកន្លែងរូងថ្មបែបនេះ គឺប្រហែលជាវាគិតថា អាចមានសុវត្ថិភាពពីការវាយប្រហារពីពពួកសត្វធំៗ   ខណៈដែលវាបានផ្ដល់កំណើតអោយកូនរបស់វា ជំនាន់ក្រោយ ជាពិសេសដូចជាការគេចចេញ ពីសត្វឥន្ទ្រីជាដើម។

width=456

លោក Stone

លោក Stone និងក្រុមការងារបានសង្កត់ធ្ងន់ថា   ទោះបីជាសត្វទីទុយ ទាំងនោះ វារស់នៅឯណាក៏ដោយ (ដើមឈើ ឬរូងថ្ម) ពួកគេត្រូវតែខិតខំធ្វើការ ដើម្បីអភិរក្សសត្វទាំងនេះ អោយបានគង់វង្សផងដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ ណារិន្ទប្រភព៖ dailymail