ក្រុមហ៊ុនមួយរបស់ជនជាតិចិន បានដាក់ពាក្យប្ដឹង លោក Obama ដោយយល់ថា លោក Obama បានធ្វើហួសពីដែនសមត្ថកិច្ចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ នៅពេលលោក បានចេញបញ្ជាអោយផ្អាកគម្រោងផលិតរោងចក្រអគ្គីសនីដើរដោយកម្លាំងខ្យល់ដែលក្រុមហ៊ុននេះគ្រោងនឹងធ្វើឡើងនៅអាមេរិក។

នៅក្នុងពាក្យបណ្ដឹងដែលបានដាក់ជូនតុលាការរបស់រដ្ឋ Washington ក្រុមហ៊ុន Ralls Corpដែលដឹកនាំដោយជនជាតិចិនពីររូប បានចោទប្រកាន់ថា លោក Obama បានបំពានច្បាប់ខណៈដែលលោកបានចេញបញ្ជាអោយផ្អាកគម្រោងរបស់ក្រុមហ៊ុននេះ ដោយមិនបានបកស្រាយច្បាស់លាស់។

width=444

គួររំលឹកថា កាលពីមុននេះ លោក Obama បានប្រើប្រាស់ច្បាប់ការពារជាតិដើម្បីហាមឃាត់ការទិញយកតំបន់ផលិតអគ្គិសនីដោយខ្យល់ (wind farms) ចំនួន ៤ ដែលស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុន Ralls Corp និងចេញបញ្ជាអោយក្រុមហ៊ុននេះ បោះបង់គម្រោងរបស់ខ្លួន។

មូលហេតុចម្បងដែលត្រូវបានប្រើប្រាស់នៅពេលនេះ គឺថា គម្រោងនេះនឹងអាចធ្វើអោយប៉ះពាល់ដល់សន្ដិសុខជាតិរបស់អាមេរិក៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ VE