ភ្នំពេញ៖ តារាចម្រៀងស្រីជើងថ្មី របស់ផលិតកម្ម ហង្សមាស កញ្ញា ផន នីដា ហៅ ស្រីខួច ដែលទស្សនិកជន ទើបតែនឹងភ្ញាក់ផ្អើល ជាមួយការផ្លាស់ប្ដូរស្ទីលសម្ដែង នឹងស្ទីលក្នុងការច្រៀង គួរឲ្យញាក់សាច់រួចមក ស្រាប់តែលេចឮថា នាងកំពុងតែរៀប បង្វេចត្រៀមចាកចេញស្ងាត់ៗ ដោយគ្មានអាលោះ អាល័យអ្វីឡើយ ។

ដើម្បីបកស្រាយ ចម្ងល់របស់មហាជន ដែលគាំទ្រនាង ចំពោះពាក្យថា មានគម្រោងចាកចេញស្ងាត់ៗ LookingTODAY បានសុំឲ្យស្រីស្អាត ផន ស្រីខួច បកស្រាយឲ្យអស់មន្ទិល ព្រោះមិនមែនជារឿង លេងសើចទេ ដែលនាងប្រុង ប្រៀបចាកចេញ ដោយស្ងប់ស្ងាត់បែបនេះ មកពីមិនមានមាន ភាពលេចធ្លោ ក្នុងផលិតកម្ម ឬយ៉ាងណា បានជាបម្រុងដើរចេញ ។

ស្រីស្អាតបបូរមាត់សិចស៊ី ដូចតារាបរទេស ផន ស្រីខួច បាននិយាយជាមួយ LookingTODAY បែបអស់សំណើចថា នាងពិតជាចាកចេញមែន តែមិនចាកចេញ ទៅណាចោល ហង្សមាស ឭនោះទេ គឺនាងកំពុងតែ រៀបចំចាកចេញ ដើម្បីទៅច្រៀង នៅក្រៅប្រទេស ដែលនាងជំពាក់មាត់ក ជាមួយគេយូរហើយ គឺប្រទេសអាមេរិក តែប្រហែលជាមួយ រយៈខ្លីប៉ុណ្ណោះ ។

ម្យ៉ាងនាងកំពុងតែប្រឹងប្រែង បន្ថែមកម្លាំងក្នុងបទថ្មីៗ ឲ្យមានសភាពលេចធ្លោ បានខ្ពស់បន្តិច។ នាងមិនដឹងថា បទចម្រៀងថ្មី អាចទទួលការគាំទ្រ បានកម្រិតណានោះទេ ព្រោះមិនមែនមាន តែបទកន្ទ្រឹម និង បទមនោសញ្ចេតនាទេ បទពីដើមក៏នាង បានថតទុករួចរាល់ដែរ ដូចនេះទោះជាអវត្តមាន ក៏នៅមានបទចម្រៀង លក់លើទីផ្សារដែរ ។

តារាចម្រៀងស្រីចុងក្រោយ របស់ផលិតកម្ម ហង្សមាស ហាក់រាងស្ងប់ស្ងាត់ ជាងគេបន្តិច ព្រោះនាងហាក់ មានការយឺតយ៉ាង ក្នុងការចេញបទចម្រៀង។ តែ ផន ស្រីខួច ហាក់ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង ជាមួយស្ទីលសម្ដែងថ្មីៗរបស់នាង ពិសេសការតុបតែងខ្លួន ក៏មើលទៅគួរឲ្យស្រឡាញ់ដែរ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល