ជាអ្នកគាំទ្របាល់ទាត់ដ៏ងប់ងល់ម្នាក់ Jiang Xiao Son ជនជាតិចិន មិនបានគេងពេញ11យប់ ទស្សនាបាល់ទាត់យូរ៉ូ 2012 ហើយត្រូវបានស្លាប់នៅអាយុ 26ឆ្នាំ។

Jiang Xiao Son បានកើត និងរស់នៅទីក្រុង Changsha ខេត្ត Hunan ប្រទេសចិន។ គាត់គឺជាអ្នកគាំទ្របាល់ទាត់ក្រុមជំរើសជាតិអង់គ្លេស និងក៏ជាមនុស្សសកម្មនៅក្នុងក្រុមបាល់ទាត់របស់សាលាផងដែរ។ ការស្លាប់របស់យុវជនរូបនេះ ត្រូវបានសង្ស័យថាមកពីការអស់កំលាំងខ្លាំង ក្រោយពីការទស្សនាបាល់ទាត់យូរ៉ូអស់ 11យប់ជាប់គ្នា។

ពេលនៅរៀនមហាវិទ្យាល័យ Jiang Xiao Son គឺជាយុវជនសកម្មម្នាក់នៅក្នុងក្រុមបាល់ទាត់របស់សាលា។ ក្រោយពេលបានបញ្ចប់ពីសាលាទៅ Xiao Son និងមិត្តភក្តិបានធ្វើការនៅក្នុងទីក្រុងមួយហើយរាល់ពេលទំនេរ គេតែងណាត់គ្នាលេងបាល់ទាត់ ដើម្បីសុខភាព។

width=548

រូបភាពត្លុក (សិប្បនិមិ្មត)

តាមសំដីនិយាយប្រាប់របស់មិត្តភក្តិ Xiao Son គឺជាមនុស្សដែលងប់ងល់បាល់ទាត់ជាទីបំផុតៈពួកយើងគ្រាន់ឆ្លៀតពេលសំរាកខ្លះ ប៉ុន្តែគេវិញថ្ងៃណាក៏មិនគេង មើលបាល់ទាត់រហូត។ ក្រុមជំរើសជាតិអង់គ្លេស និងបារាំង គឺជាក្រុមដែលគេចូលចិត្តខ្លាំងបំផុត។

ព្រឹកព្រលឹមថ្ងៃទី 19/6 គឺជាការប្រកួតរវាង អ៊ីតាលី និងអៀរឡង់ គ្មានអ្នកណាគិតដល់ថា វាជាថ្ងៃដែល Xiao Son ស្លាប់នោះឡើយ។ ពេលអ៊ីតាលីទទួលបានជ័យជំនះ មិត្តភក្តិទាំងអស់សុទ្ធតែហ៊ោរកញ្ជៀវអបអរសាទរ ប៉ុន្តែ Xiao Son បាននៅស្ងៀម មិនបានសម្តែងការសប្បាយចិត្តអ្វីឡើយ។ លុះដល់ 5hព្រឹកថ្ងៃដដែល គេក៏ត្រលប់ទៅផ្ទះ ងូតទឹក និងរៀបចំគេងទៅ។ ដល់ពេលម្តាយគេទៅដាស់ ខ្លួនរបស់គេរឹង និងត្រជាក់ស្រេប មិនដឹងស្លាប់តាំងពីម៉ោងប៉ុន្មានឡើយ៕

ដោយ៖ សិលាប្រភព៖ BDV