ថ្មីៗនេះ នៅ Kharkov, Kharkivs'ka, ប្រទេសUkraine មានទិដ្ឋភាពដ៏ចម្លែកមួយបានបង្ហាញដែលធ្វើឲ្យមនុស្សជាច្រើននាក់មានការហួសចិត្តយ៉ាងខ្លាំង គឺមានបុរសម្នាក់ក្នុងស្ថានភាពអាក្រាតកាយបានតោងឡើងបង្គោលខ្សែភ្លើង។ 

បុរសម្នាក់នេះត្រូវបានចរន្តភ្លើងឆក់ ធ្វើឲ្យរាងកាយរបស់គាត់រលាកខ្លោចអស់ប្រហែល60% ប៉ុន្តែគាត់នៅតែមានជីវិត។ គ្មានអ្នកណាដឹងទេថា បុរសម្នាក់នោះឡើងទៅលើបង្គោលខ្សែភ្លើងនោះតាមរបៀបណា ហើយឆ្ងល់ថាគាត់ឡើងទៅទីនោះដើម្បីអ្វី? ភ្លាមៗនោះក្រុមអ្នកជួយយសង្គ្រោះក៏បានមកដល់ ហើយបានយកគាត់ចុះក្រោមនិងនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

/

បុរសអាក្រាតកាយ ឡើងលើខ្សែភ្លើង

មនុស្សម្នាក់ដែលបានឆ្លងកាត់ផ្លូវនោះ ហើយបានឃើញទិដ្ឋភាពនោះដែរ បានធ្វើការកំនត់ថាៈប្រហែលជាខួរក្បាលរបស់បុរសម្នាក់នោះមានបញ្ហាហើយ បានជាគាត់ធ្វើដូច្នេះ។ ពិតជាគួរឲ្យអាណិតមែន! ។

/

/

/

មិនយល់ថា​ បុរសម្នាក់នេះឡើងលើបង្គោលខ្សែភ្លើងដើម្បីអ្វី?

ដោយ៖ និស្ស័យប្រភព៖ K14