ព័ត៌មានរូបភាព ៖ ជាការពិត ជាមួយនឹងសកម្មភាព ក៏ដូចជាទង្វើមិនប្រក្រតី ដែលអាចបង្កជាហានិភ័យដល់ក្រុមមនុស្សមួយចំនួនផ្សេងទៀត ក្រុមមន្រ្តីមានសមត្តកិច្ចមិនចាំបាច់ទុកអោយនៅយូរនោះទេ ពោលគឺធ្វើការចាប់ឃាត់ខ្លួនតែម្តង​​ ។ យ៉ាងណាមិញ  ឆ្លៀតនៅក្នុងឱកាសនេះ  ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ   សូមនាំអារម្មណ៍ប្រិយមិត្ត  មិត្តអ្នកអាន  ជាពិសេសទស្សនិកជន     ងាកក្រឡេកមកមើលនូវអត្ថបទសារព័ត៌មានរូបភាព  ប្រមូលផ្តុំទៅដោយសកម្មភាពប្លែកៗ​ ដែលនាំអោយឈានដល់ការចាប់ឃាត់ខ្លួន នៅឯកម្មវិធីប្រគុំតន្រ្តីមកពីជុំវិញ ពិភពលោក។  ជ្រាបកាន់តែច្បាស់  តាមដានទស្សនាបណ្តារូបភាពមួយចំនួនដែលមានជាបន្តបន្ទាប់នៅខាងក្រោមនេះ បន្តិចទៅ ៖

/លោក Joseph Jackson វ័យ ២៨    ឆ្នាំ  ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួន ខណៈពេលដែលគាត់បានលើកស្លាកសញ្ញាពីរសរសេរបញ្ជាក់ថា ៖ នាង   Taylor Swift គឺជាកំពូលបិសាច និងស្លាកសញ្ញាមួយផ្សេងទៀត និយាយថា ខ្ញុំស្រឡាញ់នាង ទៅវិញ ។ បន្ទាប់ពីមានការស៊ើបអង្កេតភ្លាមៗ ដោយរកឃើញថា បុរសរូបនេះ ធ្លាប់មានការគំរាមគំហែង ដោយផូសStatus នៅលើហ្វេសប៊ុកថា នាង Taylor ត្រូវតែស្លាប់។

/បុរសម្នាក់នេះ ឈ្មោះ Matthew Christian ត្រូវបានចាប់ឃាត់ខ្លួន អំឡុងពេលនៃការបដិសេធមិនបញ្ជប់ការលេង វីយ៉ូឡុងរបស់ខ្លូន នៅឯស្ថានីយ៍រថភ្លើងក្រោមដី មួយកន្លែង ស្ថិតនៅក្នុងក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

/នាង Brittany Harris វ័យ ២៥ ឆ្នាំ   ជាម្តាយកូនតូចពីរនាក់  ត្រូវបានចាប់ឃាត់ខ្លួនពីសំណាក់ក្រុមមន្រ្តីប៉ូលីស បន្ទាប់ពីនាងរត់ទៅទស្សនាកំសាន្តកម្មវិធីប្រគុំតន្រ្តីរបស់ Lil Wayne ដោយទុកអោយកូនតូចពីររូប វ័យ ៣ និង ៥ ឆ្នាំ នៅលេងនៅឯកន្លែងចតរថយន្តអស់ជាច្រើនម៉ោង

/យុវវ័យម្នាក់ឈ្មោះ William C. Lewis វ័យ ១៩ ឆ្នាំ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីគប់ដបស្រាចំមុខតារាចម្រៀង Frederick Toots Hibbert អំឡុងពេលនៃការប្រគុំតន្ត្រី Dominion Riverrock concert នៅឯក្រុង Richmond ប្រទេសអង់គ្លេស ៕

* ព័ត៌មានរូបភាព ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- តោះក្រឡេកមើល បណ្តាតារាស្រីចិន ស៊ិចៗស៊ី និងមានសម្រស់ស្រស់ ស្អាតបំផុត

- បណ្តាបេក្ខភាព ទារកកើតមក មានគីឡូធ្ងន់បំផុត មកពីជុំវិញពិភពលោក

- កម្រងរូបភាព បណ្តាសត្វគ្រោះថ្នាក់ បំផុតមកពីជុំវិញ ពិភពលោក

- តោះទៅមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញ ពិភពលោក- តោះទៅមើល កំពូលបេក្ខភាព ធ្វើការវះកាត់ឆ្គួតបំផុត មកពីជុំវិញ សកលលោក- បណ្តារូបភាព សិស្សនិស្សិត មានទម្លាប់អាក្រក់ ត្រូវមហាជន រិះគន់យ៉ាងចាស់ដៃ- បណ្តាបេក្ខភាព ទារកកើតមក មានគីឡូធ្ងន់បំផុត មកពីជុំវិញពិភពលោក- កម្រងរូបភាព បណ្តាសត្វគ្រោះថ្នាក់ បំផុតមកពីជុំវិញ ពិភពលោក

ដោយ ៖ ពិសីប្រភព ៖​ Google