អ្នកកំពុងតែមានបញ្ហាសក់ជ្រុះ ជ្រុះរហូតដល់ស្ដើង? ដូច្នេះវាជាបញ្ហាមួយដែលត្រូវដោះស្រាយជាបន្ទាន់ មិនដូច្នេះ ក្បាលរបស់អ្នកនឹងត្រូវអស់សក់ នៅថ្ងៃណាមួយមិនខាន។

/

មូលហេតុនៃបញ្ហានាំឱ្យជ្រុះសក់

មូលហេតុដែលនាំឱ្យមានបញ្ហាជ្រុះសក់ច្រើន​ មានដូចជា ញ៉ាំអាហារមិនជាតិបំបន់គ្រប់គ្រាន់ ខ្វះឈាម សម្រកទម្ងន់ អាយុច្រើន ឬទើបឆ្លងទន្លេ។ល។ ថ្វីបើសក់ជ្រុះក្នុងមួយថ្ងៃ ត្រឹម ១០០សរសៃ ត្រូវបានគេចាត់ទុកជារឿងធម្មតា ប៉ុន្ដែអ្នកក៏មិនត្រូវមើលស្រាលបញ្ហានេះដែរ។សញ្ញានៃបញ្ហាជ្រុះសក់ ៖

សញ្ញានៃបញ្ហាជ្រុះសក់ នឹងអាចដឹងបានដោយងាយ ប្រើសិនសម្គាល់ឃើញថា ៖១/សក់ជ្រុះច្រើនសរសៃ បន្ទាប់ពីកក់សក់ និងសិតសក់២/ក្នុងមួយថ្ងៃ សក់អាចជ្រុះច្រើនជាង ១០០សរសៃ វិធីព្យាបាលបញ្ហាជ្រុះសក់ ៖ប្រើស៊ុតមាន់ដើម្បីព្យាបាលនៅក្នុងស៊ុតក៏មានផ្ទុកជាតិបំប៉នសំខាន់ៗ ដូចជា ស័ង្កសី, ស្ពាន់ធ័រ , សេឡេនាម , ដែក និងផូស្វ័រ និងប្រូតេអ៊ីនចាំបាច់ជាច្រើន ជួយដល់ការលូតលាស់របស់សក់។១/យកស៊ុតមួយគ្រាប់ លាយជាមួយប្រេងអូលីវ និងទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ រួចលាបទៅលើសក់ និងទុកវា ប្រហែល ២០នាទី ទើបជម្រះដោយទឹកត្រជាក់ និងសាប៊ូ។ប្រើចេក និងទឹកឃ្មុំដើម្បីព្យាបាលយកចេកទំមួយផ្លែ ច្របាច់ឱ្យម៉ត់ ហើយលាយទឹកឃ្មុំ ១ស្លាបព្រាសម្ល ច្របល់បញ្ចូលគ្នា រួចលាបទៅលើកសក់ និងរក្សាទុកវា ៤៥នាទី ទើបកក់សក់សម្អាត។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ហេតុ​អ្វី​ បវរ​កញ្ញា​ Venezuela តែង​បាន​គ្រង​មកុដ ខ្នាត​អន្ដរ​ជាតិ​?

Make up ​ច្រមុះ​ធំ ឱ្យ​ក្លាយជា​តូច និង​ក្ដោង​ខ្ពស់ ​វែង (វីដេអូ)

បុរសមានទម្ងន់ ១៣៤ គីឡូក្រាម ក្លាយជាប្រុសស្អាត ដោយសារកាំបិត

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ LD