កាលពីថ្ងៃទី ៨ សីហាកន្លងទៅ នៅពេលដែលអ្នកលេងអ៊ីនធើរណិត បានចូលទៅកាន់គេហទំព័រ Instagram ពួកគេបានឃើញរូបថតជាច្រើនដែលដូចទៅនឹង Beyoncé ជាមួយនិងម៉ូដសក់កាត់ខ្លី គួរឱ្យភ្ញាក់ផ្អើល។ ជាការពិត កំពូលតារាចម្រៀងរូបនេះ បានបង្ហោះរូបថតមួយចំនួន បង្ហាញអំពី ម៉ូដសក់ថ្មី បែបខ្លីរបស់ខ្លួន ដែលម៉ូដសក់នេះត្រូវបានគេជឿថា ជាស្នាដៃរបស់អ្នករចនាម៉ូដសក់ លោក Neal Farinah និងអ្នកឯកទេសខាងលាបពណ៌សក់ នាង Rita Hazan ។
តារាល្បីៗ ចាប់ពី នាង Anne Hathaway ដល់ Léa Seydoux ឬ ព្រះនាង Charlene របស់ប្រទេស Monaco បាននាំគ្នាកាត់សក់ដើម្បីបង្កើតស្ទីលថ្មីរបស់ពួកគេ តាំងតែពីដើមឆ្នាំ ហើយការកាត់សក់នោះ ជាការប្រកាសបញ្ជាក់អំពីស្ទីលសម្រាប់រដូវក្ដៅឆ្នាំនេះ។ ដោយឡែក Beyoncé នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នាងត្រូវបានគេមើលឃើញថា មិនបានប្រើប្រាស់កន្ដ្រៃម្ដងណាទេ ដើម្បីបង្កើតម៉ូដសក់ថ្មីរបស់ខ្លួន នាងបានត្រឹមតែបង្កើតម៉ូដសក់វែងរបស់ខ្លួន ឱ្យទៅជាស្ទីលផ្សេងៗ ដូចជា ម៉ូដរលក់ទឹក សក់ត្រង់ សក់រួញ សក់ក្រង សក់ពណ៌ ។ល។
បើទោះជាការផ្លាស់ប្ដូរម៉ូដែលសក់វែងរបស់នាង មកជាសក់ខ្លី គឺជាលទ្ធផលនៃត្រៀមឡើងឆាកសម្ដែង (ឬជាការបង្ហាញអំពីយុទ្ធសាស្ដ្រដើម្បីបង្កការចាប់អារម្មណ៍)របស់នាងក្ដី យើងនឹងរង់ចាំមើល ថាតើនាងបង្ហាញខ្លួនជាមួយនឹងម៉ូដែលសក់បែបណា នៅក្នុងការឡើងឆាកនៃកម្មវិធីតន្ដ្រី The Mrs. Carter Show World Tour របស់នាង ជាកន្លែងដែលការលេងសក់ គឺជាអ្វីដែលត្រូវបានគេរំពឹងរង់ចាំមើលបំផុត។សូមទស្សនារូបថតមួយចំនួន ស្ដីអំពីស្ទីលសក់របស់ Beyoncé's ដូចខាងក្រោម ៖
Beyoncé (ខែសីហា ឆ្នាំ ២០១៣)
Beyoncé នៅលើឆាក Mrs. Carter Show World Tour នៅ Los Angeles ២០១៣
Beyoncé នៅក្នុងព្រឹត្តិការណ៍ Pepsi Super Bowl XLVII Halftime Show ក្នុងក្រុង New Orleans (ខែកុម្ភៈ ២០១៣)
នៅឯក្រុង Havana, Cuba ក្នុងខែមេសា ២០១៣
នៅឯក្រុង Havana, Cuba ក្នុងខែមេសា ២០១៣
នៅក្នុងកម្មវិធី Good Morning America ឆ្នាំ ២០១១
ក្នុងកម្មវិធី Heat Fragrance ក្រុង New York (កុម្ភ ២០០៩)
ក្នុងព្រឹត្តិការណ៍ Annual Academy Awards លើកទី ៨១ ឆ្នាំ ២០០៩
ក្នុងពិធីប្រគល់ពានរង្វាន់ American Music Awards ឆ្នាំ ២០០៨
នៅព្រឹត្តិការណ៍ប្រគល់ពានរង្វាន់Annual Grammy Awards លើកទី ៥០ (កុម្ភ ២០០៨)
នៅក្នុងព្រឹត្តិការណ៍ប្រគល់ពាន់រង្វាន់ Annual Academy Awards ២០០៥
នៅពិធីប្រគល់ពានរង្វាន់ Annual Grammy Awards លើកទី ៤៧ (២០០៥)
សម្ដែងក្នុងកម្មវិធី Good Morning America នៅក្រុង New York (កក្កដា ២០១១)
ដោយ ៖ តារាប្រភព ៖ vogue