Samsung Galaxy Note II ដែលជាកំពូលស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ Samsung ដែលមានអេក្រង់ធំជាងគេនោះ ពេលនេះគឺមានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាយើងហើយ ជាមួយនឹងតំលៃមួយខ្ពស់គឺ USD$ 868 នេះបើតាមតារាងតំលៃលក់នៅលើគេហទំព័រលក់ទូរស័ព្ទដៃទំនើប នីកា នៅព្រឹកថ្ងៃទី19/12 នេះ។

Galaxy Note II ស៊ីមពីរបំពាក់នូវអេក្រង់ Super AMOLED 5,5 inch, chip Exynos 4x មានល្បឿន 1,6 GHz ដែលផលិតដោយ Samsung, RAM 2 GB, camera 8 megapixel និងប៊ិច S-Pen បច្ចេកវិទ្យារបស Wacom។ ចំនុចដែលគួរឲ្យចាប់អារម្មណ៍គឺ Note II Version ស៊ីមពីរនេះ ប្រើប្រាស់ស៊ីមពីរផ្សេងគ្នា ស៊ីមមួយជាប្រភេទស៊ីមធម្មតា ហើយមួយទៀតជាប្រភេទ microsim ។ ស្មាតហ្វូននេះ Support ហ្រ្វេកង់ GSM 850/900/1. 800/1.900 និង WCDMA 850/900/1.900/2.100 MHz៕

ដោយ៖ សិលារូបភាព៖ nika phone shop