ប្លែកៗ ៖ ស្រ្តីជាភរិយាមានឈ្មោះថា Audrey Deen Miller នឹងមានវ័យ ៤២ ឆ្នាំត្រូវបានភ្នាក់ងារមានសមត្តកិច្ចធ្វើការចាប់ខ្លួន បន្ទាប់ពីនាង​បានបាញ់ស្វាមីរបស់ខ្លួន ស្របពេលដែលស្វាមីរបស់នាងខ្លួនឯងផ្ទាល់នោះ គំរាមបាញ់សម្លាប់ឆ្មាជាទីស្រឡាញ់របស់នាង។

width=480

            (រូបតូច) ស្រ្តីជាភរិយា ឈ្មោះ Audrey Deen Miller វ័យ ៤២ ឆ្នាំ ជាជនដៃដល់

គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុហួសចិត្តមួយនេះ បានកើតឡើងនៅឯរដ្ឋ Texas សហរដ្ឋអាមេរិក។ ហើយបើនិយាយពីសា្វមីដែលជាជនរងគ្រោះនោះវិញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីគាត់ត្រូវបានជនដៃដល់ ​ ដែលជាភរិយាចិត្តសឿងដកកាំភ្លើងខ្លី បាញ់ចំ ពោះ របស់គាត់ តែសំណាងល្អ វាមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។

width=482

ដោយឡែក  ភរិយាវ័យ ៤២ ឆ្នាំរូបនោះវិញ ត្រូវបានក្រុមភ្នាក់ងារមានសមត្តកិច្ចចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន  ដោយរង់ចាំការកាត់ទោស ក៏ដូចជា ដោះស្រាយទៅតាមផ្លូវច្បាប់របស់ប្រទេសមួយនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ Spy