ចិន  ៖  បើតាមរបាយការណ៍ដែលបានចេញផ្សាយដោយ  ភ្នាក់ងារសារព័ត៌មាន  ​ បានអោយដឹងថា​ Taobao.com គឺជាគេហទំព័រទិញឥវ៉ាន់ធំបំផុតរបស់ប្រទេសនេះ ដែលនៅក្នុងនោះក៏មានលក់នូវស្រោមមុខសិប្បនិម្មិតដែលមានតម្លៃចាប់ពី  $1,573 ឡើងទៅ ។

លើសពីនេះទៅទៀត  បើយោងទៅតាមសម្តី ​ របស់ឧស្សាហករម្នាក់ដែលបានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត័មាន  The Global Times  បានអោយដឹងថា   រាល់បណ្តាអតិថិជនភាគច្រើន បានបញ្ជាទិញនូវស្រោមមុខដែលមានលក្ខណៈទៅនឹងទម្រង់មុខរបស់ពួកគេ។

width=483

គួរបញ្ជាក់ផងដែរថា បើសិនណាមានការបញ្ជាទិញនូវស្រោមមុខណាមួយ នោះរយៈពេល 4 ថ្ងៃក្រោយមក នឹងត្រូវបានបញ្ជូនទៅដល់ផ្ទះរបស់ពួកគេ។ ទន្ទឹមនឹងនេះ​ ក៏មានការបញ្ជាក់អះអាងពីម្ចាស់ហាង ដោយបានលើកឡើងថា ស្រោមមុខទាំងអស់ លក់ជូនអតិថិជន ក្នុងគោលបំណងកែកំសាន្តតែប៉ុណ្ណោះ  ដោយឡែក  ក៏មានការព្រួយបារម្ភ ទាក់ទិននឹងការប្រើប្រាស់ស្រោមមុខនេះ ក្នុងអំពើឧក្រិដ្ឋផ្សេងៗផងដែរ។

ទន្ទឹមនឹងការលើកឡើងពីបញ្ហានេះ  ក៏មានការដាស់តឿន  ក៏ដូចជា ការស្នើសុំពីសំណាក់លោក Chen Hao ដែលជានាយកចាត់ការទូទៅនៃសមាគម Chongqing Bar បានអោយដឹងថា  រាល់បុគ្គលដែលជាអ្នកលក់ក៏ដូចជាឈ្មួញកណ្តាល គួរណា ឬក៏ត្រូវតែកត់អត្ថសញ្ញាណអ្នកទិញស្រោមមុខយកទៅប្រើប្រាស់  ដើម្បីជៀសវាងក្នុងការទិញវា  ក្នុងគោលបំណងធ្វើសកម្មភាពឧក្រិដ្ឋណាមួយ៕

ដោយ ៖​ រិទ្ធីប្រភព ៖ globaltimes